ការ​ប្រចណ្ឌ ដែល​បុរស​មិន​ចូលចិត្ត​

ទោះបី​ការ​ប្រច័ណ្ឌ ភាគច្រើន​មកពី​ក្តី​ស្រលាញ់ តែបើ​ប្រចណ្ឌ​ខុស​រឿង​ខ្លាំងពេក អាចធ្វើ​ឲ្យ​គូរ​ស្នេហ៍​របស់​អ្នក​ធុញទ្រាន់​បាន​…​

១. ប្រចណ្ឌ​ខ្សែ​ភ្នែក​របស់គេ

​ ​កុំ​រវល់​តែ​ចាប់កំហុស​គេ បើ​គ្រាន់តែ​គេ​មើល​ស្រី​ដទៃ​នោះ​អី ព្រោះ​គេ​បានត្រឹមតែ​មើល​ប៉ុណ្ណោះ តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ក្បត់ចិត្ត​អ្នក​នោះទេ​។ ការមើល​អ្វីដែល​ស្អាត​និង​ប្លែក​នោះ វា​គឺជា​រឿង​ធម្មជាតិ សម្រាប់​បុរស​ទៅហើយ​។ ត្រូវ​ចាប់​ឲ្យ​បាន​សិន​ថា បើ​គេ​លួច​ក្បា​ត់​ចិត្ត​អ្នក​ពិតប្រាកដ សឹម​ចាត់ការ​តាម​ប្រតិកម្ម​របស់គេ​។ ដូចនេះ​កុំ​យក​ពេលវេលា​ទៅ​ប្រចណ្ឌ​គេ​ខុស​រឿង​បន្តិចបន្តួច​បែបនេះ​ធ្វើ​អី​។​

២. ប្រចណ្ឌ​កណ្តាល​ហ្វូងមនុស្ស

​ ​បុរស​គ្រប់រូប ១០០​ទាំង​១០០​នាក់ គឺ​មិន​ចូលចិត្ត​ស្ត្រី​ដែល​មក​សម្តែង​ការ​ហួងហែង​ធ្វើជា​ម្ចាស់​របស់គេ បែប​មក​បំបាក់មុខរ​បស់​គេ​នោះទេ ជាពិសេស គឺ​នៅ​ចំពោះមុខ​ហ្វូងមនុស្ស ឬ​ពេលដែល​គេ​កំពុងតែ​យកចិត្តទុកដាក់​ជាមួយនឹង​នារី​ផ្សេង ដែល​អ្នក​មិនដឹង​ច្បាស់​ថា អាចជា​អតិថិជន ឬ​ដៃគូ​ជំនួញ​របស់គេ​ក៏​ថា​បាន​។ ម្យ៉ាងទៀត​គេ​មិន​ចង់​ជាប់​ឈ្មោះថា ជា​មនុស្ស​ប្រុស​ខ្លាច​ប្រពន្ធ​នោះទេ​។​

៣. ប្រចណ្ឌ​ខុស​រឿង

​ ​អ្នក​ត្រូវ​ចាំ​ថា ការ​ប្រចណ្ឌ គឺ​មានតែ​បំផ្លាញ​សម្ព័ន្ធភាព​របស់​អ្នក​តែប៉ុណ្ណោះ ការ​ប្រចណ្ឌ​ខុស​រឿង​ផ្តេសផ្តាស នឹង​បែប​គ្មាន​សតិ​បែបនេះ អាចធ្វើ​ឲ្យ​គេ​នឿយណាយ​ចិត្ត គ្មាន​សេចក្តីសុខ ហើយ​អាចធ្វើ​ឲ្យ​គេ​គិតថា “​បើ​ដឹង​បែបនេះ នៅ​ម្នាក់ឯង​ល្អ​ជាង​” នោះ​អ្នក​ប្រាកដជា​យ៉ាប់​មិន​ខាន ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ត្រូវ​បែកបាក់​គ្នា​ផងដែរ​។​

៤. ប្រចណ្ឌ​ភ្លាមៗ

​ ​គ្មានអ្វី​ដែល​ល្អ​ជាង​ការអត់ធ្មត់​នោះទេ អ្នក​គួរ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ក៏​ល្អ​ដែរ​។ ហេតុការណ៍​ខ្លះ អាចធ្វើ​ឲ្យ​យើង​មិន​ទុកចិត្ត​គេ តែ​ត្រូវ​សម្រួល​ទៅជា​រឿង​ល្អ​វិញ ព្រោះ​ការអត់ធ្មត់ និង​ទុកចិត្ត វា​ហាក់ដូចជា​ផ្តល់​កិត្តិយស​ឲ្យ​គេ​ផងដែរ​។​

៥. ប្រចណ្ឌ​គ្រប់​វិនាទី

​ ​អ្វីដែល​បុរស​គ្រប់រូប​ខ្លាច​បំផុត គឺ​ពេល​សង្សារ​ឬ​ភរិយា​របស់ខ្លួន​ដើរ​តាម​ហួងហែង​គ្រប់​វិនាទី មិន​ឲ្យ​ដៀង​ភ្នែក ឬ​រាក់ទាក់​ជាមួយ​ស្រី​ផ្សេង​សោះ​។ សម្រាប់​ស្ត្រី​អាច​គិតថា​ល្អ ព្រោះ​អាច​គិតថា​ល្អ ព្រោះ​អាច​តាមឃ្លាំមើល​គេ​គ្រប់​នាទី​កុំ​ឲ្យ​ភ្លាត់​នៅ​ក្បត់ចិត្ត ឬ​មាន​អ្នកថ្មី​បាន​។ ប៉ុន្តែ សម្រាប់​បុរស​វិញ គេ​គិតថា ទង្វើ​បែបនេះ គឺ​បង្ហាញ​ពី​ការមិនទុកចិត្ត​គ្នា​មិន​ផ្តល់​កិត្តិយស​ឲ្យ​គេ ហើយ​ពេលដែល​អស់​អំណត់ ក៏​ងាកឆ្វេង​ទៅរក​សង្សារ​ថ្មី ដែល​អាច​ផ្តល់​កិ​ត្ត​យស និង​ទុកចិត្ត​គេ​ជាង​អ្នក​ក៏​ថា​បាន​។​

៦. ប្រចណ្ឌ​ចេញ​ភ្លើង

​ ​កុំទៅ​អើពើ​នឹង​មនុស្ស​ស្រី ដែល​អ្នក​សង្ស័យ​គួរ​នៅ​ឲ្យ​ស្ងៀមៗ​ក្នុង​ដែន​កំនត់​របស់​អ្នក ហើយ​បើ​អ្នក​ចិត្ត​ក្តៅ ធ្វើ​អ្វី​ក្នុង​ហេតុការណ៍​ណាមួយ​នោះ​នឹង​រាលដាល​កាន់តែ​ធំ​។ ដូចនេះ​កុំ​ធ្វើ​បែប​ហ្នឹង ត្រូវ​ចាត់ទុកថា អ្នក​គឺជា​ស្នេហា​ពិត​របស់គេ​ខ្លាច​ស្វាមី​។​

៧. ប្រចណ្ឌ​ចំពោះ​មនុស្ស​ស្រី​គ្រប់រូប

​ ​ស្ត្រី​ខ្លះ​តែងតែមាន​កង្វល់​ខ្លាច​ស្វាមី​ក្បត់ចិត្ត​ជានិច្ច​ឬ​ពេលណា​គេ​ទៅណា​មក​ណា​ជាមួយ​មិត្តភេទ​ផ្ទុយគ្នា​។ ពេលខ្លះ ការចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយ​អារម្មណ៍ល្អៗ តែ​បែរជា​ក្លាយទៅជា​ខូច​អារម្មណ៍ ព្រោះតែ​ការ​ប្រចណ្ឌ​របស់​អ្នក​៕

ប្រភព៖ CEN

  • ការ​ប្រចណ្ឌ ដែល​បុរស​មិន​ចូលចិត្ត​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ចំនេះដឹង
Tags: