ត្រីងៀត​និង​ត្រី​ប្រហុក​ដែល​ធ្វើ​លក់​ក្នុង​ទីផ្សា​ភាគច្រើន នាំ​ចូល​ពី​ប្រទេស​វៀតណាម

ខេត្តបន្ទាយមានជ័យ ៖ ត្រីងៀត និង​ត្រី​ប្រហុក​ដែល​ធ្វើ​លក់​ក្នុង​ទីផ្សា​ភាគច្រើន​គឺ​ត្រី​ចិញ្ចឹម​ក្នុងស្រុក និង​នាំ ចូល​ពី​ប្រទេស​វៀតណាម​ដែល​មាន​លក់​ក្នុង​តំលៃ​ថោក​ជាង​ត្រី​ធម្មជាតិ​។ ជាក់ស្តែង​គេ​ឃើញ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​ប្រមាណ​ជា​៣០​ទៅ​៤០​គ្រួសារ​ដែល​មានមុខ​របប​ធ្វើ​ត្រី​ប្រហុក និង​ត្រី ងៀត លក់​ជា​មុខរបរ​ប្រចាំ​គ្រួសារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ប្រជាពលរដ្ឋ​ម្នាក់​ដែល​មានមុខ​របរ​ធ្វើ​ត្រី​ប្រហុក និង​ត្រីងៀត​លក់​បាន​ប្រាប់​ថា​កាលពី​៤​ទៅ​៥​ឆ្នាំ​មុន​គឺ​ត្រី​ប្រហុក​និង​ត្រីងៀត​គឺ​ធ្វើ​ឡើង​ដោយ​ត្រី​ធម្ម​ជា​ដែល​ឈ្មួញ​រឺ អ្នកនេសាទ យក​មក​លក់​ឲ្យ​ដល់​ផ្ទះ​ហើយ​ធ្វើ​លក់​ក្នុងស្រុក និង​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​។

តែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​នេះ​ត្រី​ដែល​ធ្វើ​ជា​ត្រី​ហុ​ក និង​ត្រីងៀត​គឺ​ភាគច្រើន​ជា​ត្រី​ចិញ្ចឹម​ក្នុងស្រុក និង​ត្រី ដែល​ឈ្មួញ​នាំ​យក​ពី​ប្រទេស​វៀតណាម​ដែល​ទិញ​ក្នុង​១​គីឡូក្រាម​តំលៃ​៧.០០០​ទៅ​៨.០០០​រៀល​។​ក្រោយ​ពេល​ធ្វើ​ជា​ត្រី​ប្រហុក​សាច់​រយៈពេល​២​ទៅ​៣​ថ្ងៃ​បាន​លក់​១​គីឡូក្រាម​តំលៃ​១០.០០០​រៀល និង​ធ្វើ​ត្រីងៀត​រយៈពេល​១​ថ្ងៃ​បាន​លក់​១​គីឡូក្រាម​តុះ​លៃ​១២.០០០​រៀល​។ ប្រជាពលរដ្ឋ​រូប​នោះ​បាន​បញ្ជាក់​ថា រាល់ថ្ងៃ​ដែល​ធ្វើ​ត្រី​ប្រហុក​និង​ត្រីងៀត​លក់​គឺ​ភាគច្រើន​ជា​ត្រី​ចិញ្ចឹម​ក្នុងស្រុក​និង​ត្រី​ដែល​ឈ្មួញ​នាំ​ពី​ប្រទេស​វៀតណាម​ចំណែក​ត្រី​ធម្មជាតិ​ដែល​នេសាទ​រកបាន​ពី​ទន្លេ​បឹងបួរ​មាន​គឺ​១​គីឡូក្រាម​តំលៃ​១៥.០០០​រៀល ហើយ​ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ១​គីឡូក្រាម​លក់​តំលៃ​២០.០០០​រៀល​៕ (​ប៊ុ​ន ធឿ​ន​)