បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

​​មនុស្ស​យ៉ាង​ហោច​ណាស់​​ ៦៩​នាក់​ ​​បាន​សម្លាប់​​ និង​​រាប់​រយ​​នាក់​ទៀត​​​រង​របួស​​ក្នុង​​​ហេតុ​ការណ៍​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​មួយ​​ នៅ​សួន​កម្សាន្ត​​សាធារណៈក្នុង​​ទីក្រុង​ Lahore ​ភាគ​ខាង​កើត​​ប្រទេស​​ប៉ាគីស្ថាន ​នា​ថ្ងៃ​​អាទិត្យ​ល្ងាច​មិញ។

 

បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

 

​​​ក្នុង​​សួន​កម្សាន្ត​ខាង​លើ​​​​កកកុញ​​ទៅ​​ដោយ​​​អ្នក​​ចូល​រួម​​ទស្សនា​​លក្ខណៈ​គ្រួសារ ហើយ​​ជន​រងគ្រោះ​​ភាគ​ច្រើន​ជា​​​ស្ត្រី​ និង​កុមារ​​តូច​ៗ ​ទៅ​​ប្រារព្ធ​​ពិធី​បុណ្យ​សាសនា​​​គ្រិស្ត​ Easter។​​​ ការ​បំផ្ទុះ​​​កើត​ឡើង​​នៅ​​​​ក្បែរ​​ច្រក​ចូល​ធំ​ជាង​​គេ​​​ ​​នៃ​សួន​ Gulshan-e-Iqbal ​​​ដែល​ធម្មតា​ជា​​​កន្លែង​​ចំណត​រថយន្ត​ និង​ក្បែរ​ទោង​​ក្មេង​ៗ​ជិះ​លេង។​​​​

​​ប៉ូលិស​​បាន​​ប្រាប់​សារព័ត៌មាន BBC ​ថា ​​​វា​ទំនង​ជា​ការ​​​បំផ្ទុះ​​គ្រាប់បែក​អត្តឃាត​​ ​របស់​​​​​បណ្ដាញ​​ក្រុម​​ភេរវករ​​​​​តាលីបាន​​​ប៉ាគីស្ថាន​​​ជា​អ្នក​ប្រព្រឹត្ត។ ​សាក្សី​​​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​​​​និយាយ​ថា​ ​​គេ​ឃើញ​​មាន​​ភាព​ចលាចល​ ​​និង​រត់​ជាន់​គ្នា​​​ ​ដោយ​ក្មេង​ៗ​​​​បែក​ពី​គ្រួសារ​​​​​​ប្រញាប់​រត់​គេច​​រៀង​ៗ​ខ្លួន ពេល​ឮ​​សំឡេង​ផ្ទុះ​។

 

ប្រធានាធិបតី​​​​ប៉ាគីស្ថាន​​បាន​ចេញ​មុខ​ថ្កោល​ទោស​​ភ្លាម​ៗ​ចំពោះ​ការ​បំផ្ទុះ​ ​​ហើយ​រដ្ឋាភិបាល​​ប្រកាស​កាន់​ទុក្ខ​​​​រយៈ​ពេល​​ ៣ថ្ងៃ​​​។ ​បើ​តាម​ស្នង​ការ​រង​​​​​​ទីក្រុង​ Lahore ​លោក Mohammad Usman និយាយ​ថា​​​ចំនួន​អ្នករបូស​មាន​ចំនួន​ ១៩៣នាក់ ​​​ខណៈ​​​​​ជន​ពាក់​ពាន់​​មិន​ទាន់​​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

 

​​ភ្លាម​​ៗ​ ក្រោយ​​​​បំផ្ទុះ​ប៉ុន្មាន​ម៉ោង​ក្រុម​ភេរវករ​តាលីបាន​ប៉ាគីស្ថាន​​​បំបែក​ក្រុម​ Jamaat-ul-Ahrar បាន​​​ប្រាប់​​សារព័ត៌មាន​​ក្នុង​ស្រុក​ និង​​​លោក​ខាង​លិច​​ថា​​ វា​ជា​ស្នាដៃ​​​របស់​ក្រុម​ខ្លួន៕​​​
​​​​

បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

 

បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

 

បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

 

បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

 

បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

 

បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​សួន​កម្សាន្ត​​នៅ​​ប៉ាគីស្ថាន​​សម្លាប់​​​​​​៦៩​នាក់ និង​ជិត​២០០នាក់​របួស​

ចុចអាន៖ រក​ឃើញ​​​​មេដឹកនាំ​ Bin Laden ​​បន្សល់​ទ្រព្យ​​២៩​លាន​ដុល្លារ​ ឲ្យ​ក្រុម​ជីហាត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC