ប៉ូលិសចរាចរណ៍ ព្រៃវែង រងការ រិះគន់ថា រថយន្តធំៗដឹក​​ សំពីងសំពោង និងប៉ូលិសខ្លួនឯង មិនផាកទេ

ព្រៃវែង: ប៉ូលិសចរាចរណ៍ ឈរជើងតាម បណ្តោយផ្លូវជាតិលេខ11 ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង យកលុយពីររថយន្តធំ ធំអត់ឲ្យវិកយបត្រ័ ខណៈដែលពលរដ្ឋ សាមញ្ញជិះ ម៉ូតូអត់ពាក់មួក សុវត្ថិភាព ផាកពិន័យ 15000៛(មួយម៉ឺនប្រាំពាន់រៀល ) ហើយប៉ូលិស គ្នាគាត់អត់ផាកពិន័យ បើកបរលើផ្លូវឆ្លងកាត់កន្លែង ប៉ូលិសធ្វើការដូចគ្នា។

ដូចករណីចុងសប្តាហ៍ ន្លងមកនេះ ប៉ូលិសចរាចរណ៍ មួយក្រុមឈរជើងពីរ គោលដៅ គឺវេលាម៉ោង 07 ដល់ ម៉ោង09ព្រឹកឈរជើង នៅគោលដៅទឹកដីក្រុងព្រៃវែង ហើយ ចាប់ពីម៉ោង 09 រហូតម៉ោងជិត11ថ្ងៃត្រង់រើ ទៅទីតាំងថ្មី ឃុំតាកោ ស្រុកពោធិរៀង វិញ ហើយការរើទៅដាក់ទីតាំងថ្មី បានយកលុយពីរថយន្តដឹកទំនិញដឹកសំពីងសំពោង ជំនួសមិនឃាត់តាមបញ្ជារបស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង(បញ្ជាឃាត់រថយន្តធំ ធំដឹកសំពីងសំពោងបំផ្លាញផ្លូវក្នុងខេត្ត ) បែរជាយកលុយពីរថយន្ត ពាក់ស្លាកលេខ ស្វាយរៀង 3a 0718 នូវទឹកប្រាក់ 15000៛ ( មួយម៉ឺនប្រាំពាន់រៀល ) រួចដោះលែងឲ្យរួចខ្លួន ដែលខណៈ រថយន្តនោះចេញមកពីរ ច្រកអន្តរជាតិបាវិត ឆ្លងកាត់ ជញ្ជីង ចំណុច ក្បែផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង មិនថ្លឹងហើយយកលុយពីររថយន្តប្រមាណជាង 10ម៉ឺនរៀល ( មន្ត្រីជញ្ជីងទីនោះលួចបង្ហើបប្រាប់) ។ ប៉ូលិសចរាចរណ៍ ឈរជើងនៅឃុំតាកោ ក្រៅពី យកលុយ 15000៛ មិនឲ្យវិក័យបត្រ ទៅមចាសរថយន្តនោះ ត្រូវពលរដ្ឋរិះគន់ថា បើអ្នកជិះម៉ូតូ អត់ពាក់មួក​ផាកពិន័យ 15000៛ រីឯ ប៉ូលិស ជិះម៉ូតូ ដូចគ្នា អត់ពាក់មួក បើកបរទន្ទឹមគ្នា ហ្នឹងអ្នកផាកពិន័យ ប៉ូលិស ចរាចរណ៍មិនផាកទេ ។ ជុំវិញករណីរថយន្ត ដឹកទំនិញធំ​ យកលុយ 15000៛ នោះ លោកឧត្តមសេនីយ៍ត្រីរស់ វណ្ណា ស្នងការរងខេត្តព្រៃវែងទទួលបន្ទុក ផែនចរាចរណ៍ បាននិយាយថា សូមកុំផ្សាយថា ប៉ូលិសយកលុយអី វាខុសច្បាប់។ ចំណែកឯប៉ូលិសមិនផាកប៉ូលិស អត់ពាក់មួកបើកបរលើផ្លូវនោះ លោកឧត្តមសេនីយ៍ស្រេង ជា ស្នងការខេត្តព្រៃវែងថា ហ្នឹងតាមចាប់ ប៉ូលិស នោះយកមកផាកពិន័យ តែក្រោយមក លោកថា រកមិនឃើញប៉ូលិសនោះទេ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត