ក្រសួងធនធានទឹក ប្រកាសពីការកកើតឡើងរបស់ បាតុភូត សាន់ដឺរស្ត័ម

ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ២៧ មីនា ឆ្នាំ ២០១៦ បានប្រកាសប្រាប់ ប្រជាពលរដ្ឋកម្ពុជាឲ្យដឹង ពីការកើតឡើងរបស់ បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលត្រូវបានគេហៅថា បាតុភូត សាន់ដឺរស្ត័ម (Thunderstorm) ជាបាតុភូតថ្មីមួយទៀត។ 

លិខិតរបស់ក្រសួងធនធានទឹក បានពន្យល់ណែនាំថា បាតុភូត Thunderstorm ជាបាតុភូតធម្មជាតិមួយ ដែលកើតឡើងព្រមគ្នានូវ ភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្រ្ទាក់ ពុំមានមធ្យោបាយណាមួយទប់ស្កាត់កុំឲ្យបាតុភូតនេះបានទេ។ បាតុភូតនេះ មានសញ្ញាណដូចជា៖ ១. ធាតុអាកាសមានសភាពក្តៅហប់ ស្អុះស្អាប់ខ្លាំង ខុសពីប្រក្រតី។ ២. នៅលើមេឃ មានកកើតឡើងនូវពពកម្យ៉ាង ឈ្មោះថា Comlumnimbus។ ពពកប្រភេទនេះ ពេលកកើតដំបូង វាមានរូបរាងធម្មតា បន្ទាប់មកមានរាងដូចផ្សិត ហើយប្រែពណ៌ទៅជាខ្មៅ នៅពេលមេឃរកកលភ្លៀង។
សូមមើលរូបភាពនៃការវិវត្តន៍ខ្លួន របស់បាតុភូត Thunderstorm ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត