ព្រឹក​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​២១ ក្រោម​គម្រោង​ឥណទាន​កូរ៉េ​

ព្រឹក​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​២១ ក្រោម​គម្រោង​ឥណទាន​កូរ៉េ​

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​២១ ឡើងវិញ​នៅ​ទឹកដី​ខេត្ត​ខេត្តកណ្តាល ​ប្រវែង​៥​៥​គីឡូម៉ែត្រ ពី​រង្វង់​មូល​តាខ្មៅ ទៅដល់ ស្ពាន​លេខ ៧០។

ផ្លូវជាតិ​លេខ​២១​ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ឡើងវិញ​នេះ​មាន​ប្រវែង ៥៥ គីឡូម៉ែត្រ​ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​ស្ពាន​លេខ​៧០​។ ​គម្រោង​ស្ដារ​ឡើងវិញ​ផ្លូវ​នេះ មាន​៣​ដំណាក់កាល​គឺ​ពី​រង្វង់​មូល​តា​ខ្មី​ដល់​ស្តុប​បំបែក​ព្រែក​សំរោង​ពង្រីក​ទទឹង​១៧​ម៉ែត្រ​ និង​ពី​ស្តុប​ព្រែក​សំរោង ​ដល់​វត្ត​ឈួ​ង​លាប​ពង្រី​ក​ទទឹង​២១​ម៉ែត្រ​ ហើយពី​វត្ត​ឈួង​លាប ​ដល់​ចំណុច​ស្ពាន​លេខ​៧០​ពង្រីក​ទទឹង​១១​ម៉ែត្រ​។

គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២១ នេះ ឡើងវិញ ស្ថិត​ក្រោម​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ ដោយ​ចំ​ណា​យ​ថវិកា ៦១,៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​ថវិកា​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ ៥​២​,៥៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ថវិកាបដិភាគ ៩,០៩​លាន ដុល្លារ​សហរដ្ឋអាមេរិក​។​

ផ្លូវ​នេះ មាន​ប្រវែង​៥៥​គីឡូម៉ែត្រ និង​ស្ពាន​ចំនួន​៤២​ស្ពាន គ្រោង​ចំណាយ​រយៈពេល​ស្ថាបនា ៣៦ ខែ ក្រោម​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ពី​ក្រុមហ៊ុន Dasan និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanshin របស់​កូរ៉េ ។​

ផ្លូវជាតិ​លេខ​២១ នេះ ជា​ផ្លូវ​នៅសល់​ពី​សង្គមចាស់​ចាប់​ផ្ដើម​ជួសជុល​ឡើងវិញ​នៅ​ឆ្នាំ​២០០៣ ដោយ​មាន​ការ​សហការ​គ្នា​ជួសជុល​ពី​សំណាក់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB),​មន្ទីរ​សាធារណការ ​និង​ដឹក​ជ​ញ្ជូន ខេត្តកណ្តាល​,​កង​វិស្វកម្ម​របស់​ លោក គង់ អៀង និង មជ្ឈមណ្ឌល​គ្រឿងចក្រ​ធុន​ធំ​(RCC) ហើ​យ​ក្រោយពី​ការ​ជួសជុល​បាន​បញ្ចប់​ផ្លូវ​នេះ ​ត្រូវ​បាន​ប្រគល់​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ជា​អ្នកគ្រប់គ្រង ​និង​ថែរក្សា​រហូតដល់​ឆ្នាំ​២០១៣។ បន្ទាប់មក​ផ្លូវ​នេះ​ក៏​ចាប់ផ្តើម​ខូច​ជា​អន្លើ​ៗ ​ហើយ​មានការ​ជួសជុល​ជាប្រចាំ​ផង​ដែរ៕