ម៉ូតូស្មាស់​ បុក​រថយន្ត​យី​ឌុប​ពេញទំហឹង ​ធ្លាយ​ខួរ​ខ្លួន​ឯង​ស្លាប់​នៅ​នឹង​កន្លែង​

ម៉ូតូស្មាស់​ បុក​រថយន្ត​យី​ឌុប​ពេញទំហឹង ​ធ្លាយ​ខួរ​ខ្លួន​ឯង​ស្លាប់​នៅ​នឹង​កន្លែង​

កណ្ដាល ៖ បុរស​ម្នាក់ បាន​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​ ក្រោយពេល​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​យី​ឌុប​មួយ​គ្រឿង​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​កើត​ឡើង​វេលា​ម៉ោង​៤​និង៤០​នាទី​នៅ​ថ្ងៃទី២៨ ខែ​មីនា​ឆ្នាំ​២០១៦​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨.២៩ស្ថិតក្នុង​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាង​លើ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ​ម៉ាក​ស្មាស់​រី​វ៉ូ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU.9451​ មាន​ទិសដៅ​ពី​កើត​មក​លិច​ពេល​ដែល​មកដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ទំនងជា​អ្នក​បើកបរ​ងងុយដេក​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​យី​ឌុប​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.5183​ ដែល​មាន​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើ​ត​ហេតុ​ ចំណែក​ម៉ូតូ​គាប​ជាប់​ក្រោម​រថយន្ត​អូស​រហូតដល់​ទៅ១០០​ម៉ែត្រ​ ទើប​ឈប់​គឺ​ដោយសារ​តែ​រថយន្ត​បែក​កាទែរ​ហូរ​ប្រេង​ម៉ាស៊ីន​អស់ ​បន្ទាប់មក​អ្នក​បើ​ក​បរ​រថយន្ត​បា​ន​គេច​ខ្លួន​បាត់ស្រមោល​តែម្តង​។

​ភ្លាមៗ​នោះ​ដែរ​ ក៏​មាន​សមត្ថកិច្ច​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ចុះ​មក​ដល់​ធ្វើការ​វាស់វែង ​និង​ពិនិត្យ​លើ​ខ្លួន​ជនរងគ្រោះ​ ដើម្បី​រក​អត្តសញ្ញាណ ​ក្រោយមក​ក៏​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ ទើប​ស្គាល់​អត្តសញ្ញាណ ​ហើយ​ជនរងគ្រោះ​មាន ឈ្មោះ​យស់ ធូ​ ភេទ​ប្រុស ​អាយុ២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោក​សណ្ដែក ​ឃុំរក្ស​ជ័យ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​។​

ក្រោយ​កើត​ហេតុ​ ម៉ូត ​និង​រថយន្ត ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​។​ ចំណែក​សព​ជនរងគ្រោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕