ជនជាតិ​ញ៉ូវហ្សេលែន​ម្នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​

ជនជាតិ​ញ៉ូវហ្សេលែន​ម្នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​



សៀមរាប ៖ ជនជាតិ​ញ៉ូវហ្សេលែន​ម្នាក់ បាន​ស្លាប់​ក្រោយពី​ម្ចាស់ផ្ទះ​សំណាក់​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ហើយ​ក្រុម​គ្រូពេទ្យ​ និង​សមត្ថកិច្ច​អះអាង​ថា ​ដោយសារ​គាត់​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

លោក​វរសេនីយ៍ទោ អេង ឆេងលាង នាយរង​កណ្ដាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​មានឈ្មោះ TE MAIKAROA DOY LE LOVET ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្ត​សៀមរាប ជា​បុគ្គលិក​ផ្ទះ​សំណាក់ ដន​ថោ​ន​ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្ត​សៀមរាប។

លោក​បន្ត​ថា បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​បាន​ឲ្យ​សមត្ថកិច្ច​យើង​ដឹង​ថា​បុរស​ជនជាតិ​ញ៉ូវហ្សេលែន​នេះ​ គឺ​ទៅ​ធ្វើ​ការ​នៅផ្ទះ​សំណាក់​ដន​ថោ​ន ជា​ធម្មតា​ ក្រោយពេល​បាត់​មិន​ឃើញ​ទៅ​ធ្វើ​ការ​នៅផ្ទះ​សំណាក់​ខាងលើ ​ទើប​ម្ចាស់ផ្ទះ​សំណាក់​ទៅ​រក​ជនរងគ្រោះ​ដល់​បន្ទប់​ជួល ​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប លុះ​ពេលទៅដល់​ឃើញ​ជនរងគ្រោះ​កំពុង​ឈឺ​ចុក​ដើមទ្រូង​ ឃើញ​ដូចនេះ​ម្ចាស់​ផ្ទះសំណាក់​បាន​នាំ​គ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ពេលទៅដល់​មន្ទីរពេទ្យ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ភ្លាមៗ​ផង​ដែរ​ លុះដល់​ថ្ងៃ​ទី​២៧ ខែ​មីនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀបភ្លឺ​ ជនរងគ្រោះក៏​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​ ក្រុម​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​អាច​បណ្ដាលមកពី​ស្ទះ​សរសៃឈាម​បេះដូង​។​បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ត្រូវ​បាន​តម្កល់ទុក​រង់ចាំ​ស្ថានទូត​មក​ទទួល​យក​ទៅ​ប្រទេស​កំណើត​វិញ​៕​
ជនជាតិ​ញ៉ូវហ្សេលែន​ម្នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​

ជនជាតិ​ញ៉ូវហ្សេលែន​ម្នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​