ទិញ Mercedes-Benz មុនថ្ងៃ១មេសា អ្នកនឹងចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ

ទិញ Mercedes-Benz មុនថ្ងៃ១មេសា អ្នកនឹងចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ



ភ្នំពេញ ​៖ រថយន្ត​ម៉ាក Mercedes-Benz គឺជា​រថយន្ត​ទំនើប​ទាន់សម័យ​សម្រាប់​អតិថិជន​គ្រប់​ស្រ​ទាប់​វណ្ណៈ​។ រថយន្ត Mercedes-Benz មាន​ប្រជាប្រិយភាព និង​ពេញនិយម​នៅ​លើ​ទីផ្សារ​ពិភពលោក​។

នៅក្នុង​ប្រទេស​កម្ពុជា​វិញ ឥស្សរជន​ជាន់ខ្ពស់ អភិជន មន្ត្រី​ទូត មន្ត្រី​រាជរដ្ឋាភិបាល ឧកញ៉ា មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​ជាន់ខ្ពស់ និង​អ្នកជំនួញ​ធំៗ បាន​និង​កំពុង​ប្រើប្រាស់​រថយន្ត Mercedes-Benz​។

ប្រសិនបើ​អតិថិជន​ទិញ​រថយន្ត Mercedes-Benz នៅមុន​ថ្ងៃទី​១​ ខែមេសា ជាពិសេស​នៅ​ថ្ងៃ​ចន្ទ និង​អង្គារ ទី​២៨ និង​២៩ ​ខែមីនា​នេះ អតិថិជន​នឹង​ទទួល​បាន​តម្លៃ​ពិសេស​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​។

និយាយ​បែប​ផ្សេង មានន័យថា ចាប់ពី​ថ្ងៃទី​១​ ខែមេសា​តទៅ តម្លៃ​រថយន្ត Mercedes-Benz នឹង​ឡើង​ថ្លៃ ពីព្រោះ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដំឡើងថ្លៃ​អាករ ​ពិសេស​ប្រមាណ​១៥​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​នឹង​ធ្វើ​ឲ្យ​រថយន្ត​មានតម្លៃ​ខ្ពស់​។ នេះ​គឺជា​ការ​ជម្រាប​ជូន​ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្ដាច់មុខ ក្នុង​ការ​នាំចូល និង​ចែកចាយ​រថយន្ត​ម៉ាក Mercedes-Benz នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

តំណាង​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹង​ទៀត​ថា អតិថិជន​អាច​ទទួល​បាន​ប្រាក់​ចំណេញ​រាប់​ម៉ឺន​ដុល្លារ ប្រសិនបើ​អតិថិជន​សម្រេចចិត្ត​ទិញ​រថយន្ត Mercedes-Benz ឲ្យ​បាន​មុន​កាល​បរិច្ឆេទ​ថ្ងៃទី​១​ ខែមេសា​ ជា​ពេលវេលា​ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ដំឡើង​ពន្ធអាករ​ ពិសេស​ទៅលើ​មុខទំនិញ​មួយចំនួន ជាពិសេស​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​នេះ​តែម្តង​។

ស្រប​ពេល​ជាមួយគ្នា ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​ទិញ​រថយន្ត Mercedes-Benz ក្នុង​កម្មវិធី​ដាក់​តាំង​បង្ហាញ​ផ្ដាច់មុខ​រថយន្ត​ប្រណីត​ជាច្រើន​ប្រភេទ​ម៉ាក Mercedes-Benz នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា កាលពី​ទី​២៤ និង​២៥ ខែមីនា ឆ្នាំ​២០១៦ កន្លងមក​។

នៅក្នុង​ពិធី​ដាក់​តាំង​បង្ហាញ​ផ្ដាច់មុខ​រថយន្ត​ប្រណីត Mercedes-Benz ក្រុមហ៊ុន​បាន​លក់​រថយន្ត​បាន​ចំនួន​៨​គ្រឿង​ភ្លាមៗ និង​ទទួល​បាន​ការ​បញ្ជាទិញ​ចំនួន​៣​គ្រឿង​បន្ថែម​ទៀត ​ដោយ​សរុប​ទាំងអស់​លក់​បាន​ចំនួន​១១​គ្រឿង​។ ដោយឡែក នៅសល់​ពេល​ត្រឹម​ថ្ងៃនេះ ​និង​ថ្ងៃស្អែក​ប៉ុណ្ណោះ ដែល​ជា​ថ្ងៃ​ពិសេស​ចុងក្រោយ​ក្នុង​ការ​ទទួល​បាន​ឱកាស​មាស​ពី​ការ​ទិញ​យក​រថយន្ត Mercedes-Benz ដែល​ធ្វើ​ឲ្យ​អតិថិជន​ចំណេញ​បាន​រាប់​ម៉ឺន​ដុល្លារ​ភ្លាមៗ​។ ដូច្នេះ​អតិថិជន​គួរ​ចាប់ផ្តើម​ទូរស័ព្ទ​ទំនាក់ទំនង​មក ក្រុម​ហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ឥឡូវនេះ​តាមរយៈ​លេខ​ទូរស័ព្ទ 023–726–988, 092–826–282, 012–979–872​។ គ្រប់​រថយន្ត Mercedes-Benz សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ដូចៗ​គ្នា​។ រថយន្ត​លំដាប់​កម្រិត​ពិភ​ព​លោក​ទាំងនេះ​ផលិត​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ អាល្លឺម៉ង់ គឺជា​ប្រទេស​ល្បីល្បាញ​បំផុត​លំដាប់​ពិ​ភ​ពលោក​ខាង​ផលិត​រថយន្ត​ទំនើប​៕

ទិញ Mercedes-Benz មុនថ្ងៃ១មេសា អ្នកនឹងចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ

ទិញ Mercedes-Benz មុនថ្ងៃ១មេសា អ្នកនឹងចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ

ទិញ Mercedes-Benz មុនថ្ងៃ១មេសា អ្នកនឹងចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ

ទិញ Mercedes-Benz មុនថ្ងៃ១មេសា អ្នកនឹងចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ

ទិញ Mercedes-Benz មុនថ្ងៃ១មេសា អ្នកនឹងចំណេញ​បាន​លុយរាប់​ម៉ឺន​ដុល្លារ