មេឃុំ​រការ​ព​ប្រាំ ​តម្រូវ​ឲ្យ​មាន​គ្រឿងចក្រ​ តែ​ក្រុមហ៊ុន​១ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​​ឃុំ​ជាការ​ស្រេច​

មេឃុំ​រការ​ព​ប្រាំ ​តម្រូវ​ឲ្យ​មាន​គ្រឿងចក្រ​ តែ​ក្រុមហ៊ុន​១ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​​ឃុំ​ជាការ​ស្រេច​



ត្បូងឃ្មុំ​ ៖ អាជ្ញាធរ​ឃុំ​រការ​ព​ប្រាំ មិន​អនុញ្ញាត​ឲ្យ​មាន​គ្រឿងចក្រ​ច្រើន​ចូល​ប្រកួតប្រជែង​កាយ​យក​អា​ចម៍​លក់​ក្នុង​ដែន​រដ្ឋបាល​របស់​ឃុំ​នេះ​ទេ ទោះបី​មានការ​ស្មើ​សុំ​ពី​ក្រុម​អាជីវកម្ម​កាយ​អាចម៍ដី​លក់​យ៉ា​ង​ណាក៏ដោយ ហើយ​ឃុំ​ទុក​ឲ្យ​មានតែ​ក្រុមហ៊ុន​មួយ ដែល​​ចាត់ទុកថា មាន​ស្នាដៃ​ជួយ​អភិវឌ្ឍន៍​ឃុំ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ។​
​ ​
លោក ហេង ថេ​ង ជា​ម្ចាស់​គ្រឿងចក្រ​ក្រុមហ៊ុន​ថ្មី​មួយ បាន​ធ្វើ​សំណើ​សុំ​ទៅ​លោក​មេឃុំ​រកា​រព​ប្រាំ ដើម្បី​កាយ​ដីស្រែ ដីដំបូក និង​ដី​ស្រះ យក​អាចម៍ដី​លក់​ក្នុង​តម្លៃ​ទីផ្សារ​តែ​មិន​ត្រូវ​បាន​មានការ​អនុញ្ញា​ត​ពី​ឃុំ​ឡើយ។​
​ ​
លោក ថេ​ង បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​បី គាត់​បាន​សុំ​ការអនុញ្ញាត​ទៅ​លោក​មេឃុំ​ជា​ច្រើនដង​យ៉ាង​ណាក៏ដោយ សុំ​តាម​បែបបទ​រដ្ឋបាល​ក៏​ឃុំ​មិន​អនុញ្ញាត​ឲ្យ ហើយ​បើ​ខូច​ផ្លូវ​គាត់​ជួយ​ជួសជុល​ឲ្យ​បើ​ឃុំ​ត្រូវការ​ដូច​ក្រុមហ៊ុន​មួយ​មុន​គាត់​ជួយ​ចូលរួម​អភិវឌ្ឍន៍​ដូច​គេ​ដែរ ក៏​នៅតែ​ឃុំ​មិន​អនុញ្ញាត​ឲ្យ​ដដែល។​
​ ​
ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំណូមពរ​ដល់​លោក​មេឃុំ គួរ​តែ​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ច្រើន​ចូលរួម​ប្រកួត​ប្រជែង​ទើប​តម្លៃ​អាចម៍ដី​រត់​តាម​ហាងឆេង​ទីផ្សារសេរី ពិសេស​ទៀត​ការ​ផ្តល់​សេវា​លឿន​រហ័ស​ទាន់​ចិត្ត។​
​ ​
លោក អ៊ុំ ជា មេឃុំ​រការ​ព​ប្រាំ​បាន​អះអាង​ថា ក្រសួង​រ៉ែ និង​ថាមពល មាន​ចំណុច​មួយ​បាន​បញ្ជាក់​ថា ការ​កាយ​ដី ការ​ដឹក​ដី​លក់​នៅក្នុង​មូលដ្ឋាន​ណា គឺ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ឃុំ​នោះ ហើយ​យើង​គិតថា មា​ន​ក្រុមហ៊ុន​មួយ ដែល​បោះ​ទីតាំង​តាំងពី​ឆ្នាំ​២០០៥​មក ពាក់ព័ន្ធ​នឹង​ការ​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង រាប់​ទាំង​ការ​ធ្វើ​ផ្លូវ​នៅក្នុង​ភូមិ ការ​ដេញ​ផ្លូវ​បាន​ច្រើន​រាល់ៗ​ឆ្នាំ ដល់​ផ្លូវ​ខូច​ជួសជុល គាត់​ប្រកា​ស​ថា បើ​ខូច​ផ្លូវ​ត្រង់ណា​ឲ្យ​ភូមិ​រាយការណ៍​មក​សាលាឃុំ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នឹង​ទៅ​ជួយ​ជួសជុល​គេ​ឥត​យក​លុយ​ទេ គ្រប់កន្លែង​ទាំងអស់។

ក្រុមហ៊ុន ហេង ថេ​ង បាន​សួរ​គាត់​ដែរ​ថា គេ​ជួយ​ប៉ុណ្ណា គាត់​ជួយ​ប៉ុណ្ណឹង​ដែរ មិន​មែន​ជា​រឿង​របស់​អ្នកឯង​ទេ ជា​រឿង​របស់​ឃុំ គឺ​ឃុំ​បាន​ប្រជុំ​គ្នា ពិភាក្សា​គ្នា​ហើយ​មាន​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាម​ពល មក​វា​ច្បាស់លាស់​ថា ទាល់តែ​មានការ​អនុញ្ញាត​ពី​ឃុំ ហើយ​ក្រុមប្រឹក្សា​ឃុំ​ក៏បាន​ឯកភាព គាំទ្រ​ទាំងស្រុង មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដទៃ​ចូល​មក​ធ្វើ​អាជីវកម្ម​ទេ៕

មេឃុំ​រការ​ព​ប្រាំ ​តម្រូវ​ឲ្យ​មាន​គ្រឿងចក្រ​ តែ​ក្រុមហ៊ុន​១ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​​ឃុំ​ជាការ​ស្រេច​

មេឃុំ​រការ​ព​ប្រាំ ​តម្រូវ​ឲ្យ​មាន​គ្រឿងចក្រ​ តែ​ក្រុមហ៊ុន​១ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​​ឃុំ​ជាការ​ស្រេច​