ហេតុអ្វី​បានជា អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យបាន​ល្អ​?

ហេតុអ្វី​បានជា អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យបាន​ល្អ​?

​ជាធម្មតា កាលណា កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ គឺ​ត្រូវ​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ យ៉ាងណាមិញ សម្ពាធ​ឈាម​ខ្សោយ កម្រ​នឹង​នាំឲ្យ កើត​ជំងឺ​នេះ​ណាស់​។ ការសិក្សា​មួយ​ចំនួន​និយាយថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អាច​បណ្តាលមកពី ការថយចុះ​សម្ពាធ​ឈាម ទៅ​ចិញ្ចឹម​ខួរក្បាល​។ ទោះបីជា​រឿងនេះ កម្រ​នឹង​កើត​មាន​បំផុត​ក៏ដោយ ក៏​វា​មាន​ឱកាស​ច្រើន ដែល​មនុស្ស​ម្នាក់ អាច​នឹង​ជួប​បញ្ហា​ស្លោក​ខួរក្បាល នៅ​តំបន់​ណា​មួយ​ដោយសារតែ សម្ពាធ​ឈាម​ខ្សោយ​ដែរ​។ ការ​ដែល​មាន​សម្ពាធ​ឈាម​ខ្សោយ ក្រោយពី​កើត​ជំងឺ ដាច់​សរសៃឈាម​ខួរក្បាល​រួចមក វា​អាច​នឹង​ប្រឈម​កាន់តែខ្លាំង នឹង​ការស្លាប់​រួចទៅហើយ​។ ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Hypertension បានបញ្ជាក់​ថា កាលណា​សម្ពាធ​ឈាម​ចុះខ្សោយ​ខ្លាំង ក្នុងដំណាក់កាល កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល វា​អាច​នឹង​កាត់បន្ថយ អត្រា​នៃ​ការស្លាប់ បាន​យ៉ាង​អស្ចារ្យ​ទៅវិញ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ការសិក្សា​ផ្សេងៗ​ទៀត ដែល​និយាយថា ការថែរក្សា​សម្ពាធ​ឈាម​ចុះ​ទាប អាច​ពង្រឹង​ដល់​អត្រា នៃ​ការរស់រានមានជីវិត របស់​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ចូរ​ចាំ​ថា ទំនាក់ទំនង​រវាង​សម្ពាធ​ឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល តែងតែ​មាន​ទំនាក់ទំនង​គ្នា​ជានិច្ច​។ ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Neurology កាលពី​ឆ្នាំ ២០១៤ បានបញ្ជាក់​ថា ការថែរក្សា​សម្ពាធ​ឈាម ក្នុង​កម្រិត​ទាប​ជាង ១៣០/៨០ mmHg អាច​កាត់បន្ថយ​ឱកាស កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​នេះ ដោយ​ការ​ស្លោក​សាច់​ខួរក្បាល​តែម្តង​។​

​ការសិក្សា​ទាំងនេះ បង្ហាញរ​រវាង​សម្ពាធ​ឈាម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​អត្រា​រស់​នោះ​គឺ​ទាក់ទង​គ្នា​។ កាលណា​សម្ពាធ​ឈាម​ទាប​ចាប់ពី ១០០ mmHg ចុះ ឬ​ខ្ពស់​ចាប់ពី ១៣០ mmHg ឡើងទៅ សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ អ្នកជំងឺ​លើស​សម្ពាធ​ឈាម ស្លាប់​បាន​ទាំងអស់​។ យ៉ាងណាមិញ អ្វី​ដែល​អ្នក​អាច​ធ្វើបាន​នោះ គឺ​ប្រាប់​គ្រូពេទ្យ​ឲ្យដឹង ពី​កត្តា​ប្រឈមមុខ ដែល​អ្នក​មាន​ផង​។ បើសិនជា​អ្នកត្រូវការ រក្សា​សម្ពាធ​ឈាម ឲ្យនៅ​កម្រិត​មួយ​ជាក់លាក់ ដើម្បី​បង្កើន​ការរស់រានមានជីវិត ក្រោយពី​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​រួច​នោះ ចូរ​ធ្វើ​ទៅ​តាម ការណែនាំ​របស់​គ្រូពេទ្យ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។