PSG​ ត្រៀម​ឆក់​យក​ខ្សែប្រយុទ្ធ​ឡើង​ជើង​ខ្លាំង​របស់​ Man Utd​

ក្រុម​ជើង​ខ្លាំង​របស់​បារាំង​ Paris Saint-Germain​ កំពុង​រៀបចំ​គម្រោងការ​ដណ្ដើមយក​ Anthony Martial កីឡាករ​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​ របស់​ Manchester United​ នៅ​ពេល​ចប់​រដូវកាល​ខាងមុខ​នេះ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ Le 10 Sport។​

មូលហេតុ​សម្រាប់​រឿង​នេះ​គឺ​ថា​ ម្ចាស់​ជើងឯក​ Ligue 1​ រដូវកាល​នេះ​ ប្រុង​នឹង​បាត់បង់​ខ្សែប្រយុទ្ធ​ពីរ​រូប​គឺ​ Zlatan Ibrahimovic ​ព្រោះ​កុងត្រា​របស់​គេ​នឹង​ដាច់​នៅ​ចុង​រដូវកាល​នេះ​ ហើយ​ចំណែក​ឯ​ Edinson Cavani​ វិញ​ នឹង​ត្រូវ​លក់​ដើម្បី​យក​ទឹកប្រាក់​ទុក​ដើម្បី​ទិញ​កីឡាករ​ផ្សេងៗ​ទៀត។​

ដោយសារ​មូលហេតុ​នេះ​ បាន​បណ្ដាលឲ្យ​ក្រុម​របស់​លោក​ Laurent Blanc​ ជួប​បញ្ហា​ខ្វះខាត​ជម្រើស​ខ្សែប្រយុទ្ធ​ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ​ PSG ​ចង់បាន​ Martia​ មក​បារាំង​វិញ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។​ ទន្ទឹមគ្នា​នោះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​អ៊ីតាលី​ឯណោះ​វិញ​ បាន​ឲ្យ​ដឹង​ថា​ Juventus ​ក៏​ចង់​បាន​កីឡាករ​វ័យក្មេង​រូប​នេះ​ចេញ​ពី​ Old Trafford ​ដែរ​។​ (ប្រភព៖​ Goal)

PSG​ ត្រៀម​ឆក់​យក​ខ្សែប្រយុទ្ធ​ឡើង​ជើង​ខ្លាំង​របស់​ Man Utd​

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • PSG​ ត្រៀម​ឆក់​យក​ខ្សែប្រយុទ្ធ​ឡើង​ជើង​ខ្លាំង​របស់​ Man Utd​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:កីឡា  ព័ត៌មាន
Tags: