​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

សម្រាប់​គូ​​ស្រករ​ទើប​រៀប​ការ​ថ្មី​ៗ ដំណើរ​កម្សាន្ត​​​ក្រេប​ទឹក​ឃ្មុំ​​​​អាច​ជា​រឿង​មួយ​សំខាន់ ទាំង​ការ​ទៅ​​ដើរ​លេង​នៅ​រមណីយដ្ឋាន​នានា​​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស សុទ្ធ​តែ​បង្ក​បរិយាកាស​​សប្បាយ​រីករាយ​ និង​ជា​អនុស្សាវរីយ​បំភ្លេច​មិន​បាន ។ តាម​រយៈ​​គេហទំព័រ​ Be On The Road បាន​បង្ហាញ​ពី​​ទី​កន្លែង​ពិសេស​​ ១០​កន្លែង​​​ដែល​​ពេញ​និយម​សម្រាប់​គូ​ស្នេហ៍​ទៅ​លេង​កម្សាន្ត​មាន​ដូច​ជា៖ ​

១. ក្រុង​លួងព្រះបាង​ ​ឡាវ​
ជា​​​ទី​ក្រុង​​​​​​​ស្ងប់ស្ងាត់​​ល្អ​​សម្រាប់​គូ​ស្នេហ៍​ដែល​​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ ជា​​​ពិសេស​​​ទេស​ភាព​តាម​ដង​ទន្លេ​​ប្រសព្វ​គ្នា​នៃ​ទន្លេ​មេគង្គ​និង​ទន្លេ​ណាម​​កាន។ មាន​សណ្ឋាគារ​​​​​​​​ជា​ច្រើន​ដែល​បាន​​រចនា​តាម​បែប​ស្ថាបត្យកម្ម​​​បារាំង​ទល់​មុខ​នឹង​ដង​ទន្លេ។ *** អ្វី​ដែល​កាន់​តែ​ទាក់​ទាញ គូ​ស្នេហ៍​​អាច​​ទៅ​លេង​ប្រាសាទ​មាស រូង​​ភ្នំ​ Ting ​ ភ្នំ Funsi ​ទឹក​​ជ្រោះ​ Kuang Xi និង​ជិះ​ទូក​លេង​កម្សាន្ត​​ និង​តំបន់​រមណីយដ្ឋាន​​​​ជា​កន្លែង​ស្ងប់​ស្ងាត់​​សម្រាប់​លំហែ​កាយ​Nong Khiaw និង Muang Knoi ។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

២. ក្រុង​ Ubud ​ ​ឥណ្ឌូណេស៊ី​​
កោះ​បាលី​ជា​​ទី​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​មួយ​​​​សម្រាប់​​គូ​ស្នេហ៍​​​​​​​ជា​ច្រើន​ទៅ​លេង​ទី​នោះ​។ ចំណែក​​​ក្រុង​ Ubud ​​ភាគ​កណ្ដាល​នៃ​កោះ​បាលី ជា​កន្លែង​ពិសេស​​មួយ​ផង​ដែរ​សម្រាប់​គូ​ស្នេហ៍​លំហែ​កាយ។ *** នៅ​ទី​នោះ​​​​​អ្នក​ទេសចរ​គូ​ស្នេហ៍​នឹង​រីក​រាយ​ស្នាក់​នៅ​ផ្ទះ​​ដាច់​ដោយ​ឡែក​តាម​បែប​​អ្នក​នៅ​កោះ​បាលី ទៅ​ទស្សនាPura Ulan Danu Batur និង​ Tirtha Empul ទិញ​អីវ៉ាន់​នៅ​​ផ្សារ​ Sukowati ទស្សនា​វាល​ស្រែ​ថ្នាក់​ៗ​តាម​ទី​ខ្ពស់​ និង​ចំណាយ​ពេល​​ធ្វើ​ដំណើរ​​តាម​រថយន្ត​​ប្រហែល​មួយ​ម៉ោង​ទៅ​ដល់​ឆ្នេរ​សមុទ្រ។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

៣. សង្កាត់​ Ko Lanta ​ថៃ
ស្ថិត​​ក្នុង​ខេត្ត​​ក្រាប៊ី ប្រទេស​ថៃ ​​​​​​​​​​​​​Ko Lanta ជា​កោះ​​និង​​កន្លែង​ពេញ​និយម​សម្រាប់​គូ​ស្នេហ៍​ដើរ​កម្សាន្ត​នៃ​ថ្ងៃ​ក្រេប​ទឹក​ឃ្មុំ​។ ​*** ទី​នោះ​​ដៃ​គូ​ដើរ​​កម្សាន្ត​នឹង​រីក​រាយ​​​​ការ​​មុជ​ទឹក​​​ Scuba និង​ Snorkel ក៏​ដូច​ជា​​​ពិធី​ជប់​លៀង​​​​ញ៉ាំ​អាហារ​សមុទ្រ​ពិសេស​នៅ​ឆ្នេរ​​ ​​កម្សាន្ត​តាម​​ឧទ្យាន​ជាតិ​​ថៃ និង​​ក្លិប​រាត្រី​ផង​ដែរ។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

៤. ក្រុង​ឈៀងម៉ៃ ​ថៃ​​​​​​​
សម្រាប់​គូ​ស្នេហ៍​​មាន​បំណង​ចង់​ទៅ​ទស្សនា​​​ទេសភាព​ព្រៃ​ភ្នំ​តាម​ធម្មជាតិ​ ឧទ្យាន​ជាតិ​​ ប្រទេស​ថៃ ទី​ក្រុង​ឈៀង​ម៉ៃ​ជា​កន្លែង​ពិសេស​មួយ។ *** អ្នក​ទេស​ចរ​គូ​ស្នេហ៍​អាច​​រីក​រាយ​នឹង​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​​​ដោយ​ការ​ជិះ​កង់​កាត់​តាម​ទេស​ភាព​ព្រៃ​ភ្នំ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​ ឧទ្យាន​ជាតិ​​ Doi Inthanon និង​ដើរ​ផ្សារ​រាត្រី Sunday Night ​ក្នុង​ក្រុង​​ផង​ដែរ។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

៥. កោះ​រ៉ុង​ កម្ពុជា
ជា​កោះ​ជាប់​ចំណាត់​ថ្នាក់​​មាន​ឆ្នេរ​សមុទ្រ​ស្អាត​ជាង​គេ​បំផុត​មួយ​លើ​ពិភព​លោក​។ *** នៅ​ទី​នោះ​​គូ​ស្នេហ៍​​​​នឹង​រីក​រាយ​​ដើរ​លេង​លើ​ឆ្នេរ​ខ្សាច់​​ស​ស្អាត ទៅ​​​ហែល​ទឹក មើល​ការ​ជិះ​ស្គី​លើ​ទឹក​​ ញ៉ាំ​អាហារ​សមុទ្រ​​ល្អ​ៗ ​អម​ដោយ​ទេសភាព​គួរ​ឲ្យ​គយគន់​ ជា​ពិសេស​​គឺ​​​ពេល​រាត្រី​ដែល​ មាន​ការ​​ថត​រូប​​​ពន្លឺ​ភ្លឺ​តាម​ធម្មជាតិ បង្ក​ជា​បរិយាកាស​រ៉ូមែនទិក។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

៦. ក្រុង​ Hội An ​វៀតណាម
ស្ថិត​ក្នុង​ខេត្ត​ Quang Nam ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម Hội An ជា​កន្លែង​មួយ​ដែល​គូ​ស្វាមី​ភរិយា​រៀប​ការ​ថ្មី​ៗ​ទៅ​លេង​កម្សាន្ត *** ទស្សនា​ទិដ្ឋភាព​វាល​ស្រែ​ស្រស់​ស្អាត​ក្បែរ​សមុទ្រ​ចិន​ខាង​ត្បូង​ ទៅ​លេង​ភ្នំ​ Marble ទៅ​​​លេង​ឆ្នេរ​​សមុទ្រ ជិះ​កង់​​​​កាត់​ក្រុង​ ទិញ​អីវ៉ាន់​ ញ៉ាំ​អាហារ​ប្លែក​​ៗ​​ជា​ច្រើន។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

៧. ប្រជុំ​កោះ Langkawi ម៉ាឡេស៊ី
​ម៉ាឡេស៊ី​ជា​ប្រទេស​មាន​​កោះ​​និង​តំបន់​ឆ្នេរ​សមុទ្រ​ជា​ច្រើន​ផង​ដែរ។ នៅ​ទី​នោះ​ប្រជុំ​កោះ​ Langkawi ជា​កន្លែង​​ក្រេប​ទឹក​ឃ្មុំ​ពេញ​និយម​នៃ​គូ​​ស្នេហ៍​​ទៅ​ដើរ​​កម្សាន្ត។ *** ជា​មួយ​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ត្រូពិច​ ដំណើរ​កម្សាន្ត​ជិះ​ទូក​​ស្ទូច​ត្រី និង​ដើរ​ទិញ​អីវ៉ាន់។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

៨. ក្រុង​ El Nido ហ្វីលីពីន​​
ហ្វីលីពីន​ជា​​ប្រទេស​​សំបូរ​ដោយ​​តំបន់​កម្សាន្ត​តាម​ឆ្នេរ​សមុទ្រ​​មួយ។ ចំពោះ​ទី​ក្រុង ​El Nido ស្ថិត​លើ​កោះ​ Palawan ជា​កន្លែង​ពិសេស​មួយ​សម្រាប់​គូ​ស្នេហ៍​​ទៅ​ដើរ​លេង​ក្រេប​ទឹក​ឃ្មុំ។ *** អ្នក​ទេសចរ​គូ​ស្នេហ៍​នឹង​រីក​រាយ​​នឹង​​ទេស​ភាព​ធម្មជាតិ​​​សមុទ្រ​នៅ​ទី​នោះ ​​ញ៉ាំ​អាហារ​សមុទ្រ មុជ​ទឹក​Scuba និង​ជិះ​ម៉ូតូ​​ដើរ​លេង​ជុំ​វិញ​ក្រុង។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

៩. កោះ​ Borneo ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី
ជា​កោះ​ធំ​ជាង​គេ​លំដាប់​​ទី​បី​លើ​ពិភព​លោក​ និង​ជា​កោះ​ធំ​ជាង​គេ​នៅ​អាស៊ី Borneo មាន​តំបន់​​​កម្សាន្ត​ជា​កន្លែង​អភិរក្ស​​សត្វ​ព្រៃ​។ *** សម្រាប់​គូ​ស្នេហ៍​​ស្រលាញ់​ធម្មជាតិ​និង​ទៅ​ដើរ​លេង​ក្រេប​ទឹក​ឃ្មុំ​នៅ​ទី​នោះ អាច​​រីក​រាយ​​ទៅ​​ទស្សនា​កម្សាន្ត​នៅ​តំបន់​អភិរក្ស​ Kinabatangan អុំ​​ទូក​កាយ៉ាក់ ទស្សនា​សត្វ​ព្រៃ​​ច្រើន​​ប្រភេទ និង​ស្នាក់​នៅ​បង់ហ្គាឡូ​​ក្នុង​ព្រៃ​ក្បែរ​ទន្លេ​​​ រីករាយ​​​នឹង​ទេស​ភាព​ធម្មជាតិ។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

១០. រដ្ឋ​ Shan មីយ៉ាន់ម៉ា​
បើ​និយាយ​ពី​រដ្ឋ​ Shan ប្រទេស​​មីយ៉ាន់ម៉ា​​គេ​នឹង​នឹក​ឃើញ​ដល់​ បឹង​ Inle។ *** នៅ​ទី​នោះ​អ្នក​ទេសចរ​គូ​ស្នេហ៍​នឹង​រីករាយ​ ការ​ទស្សនា​​ផ្សារ​អណ្ដែត​ទឹក សម្រាក​លំហែ​កាយ​​ នៅ​ទី​ក្រុង Nyaungshweនិង​ទស្សនា​ប្រាសាទ​ Indein ។
​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​

ប្រែ​សម្រួលដោយ៖ sabay (មាន រតនា)
ប្រភព៖ beontheroad

  • ​កន្លែង​​​ក្រេប​ទឹក​ឃ្មុំ​​​​ដ៏​រ៉ូមែនទិក​​​១០​កន្លែង​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:កំសាន្ត
Tags: