ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង

(ប៉ាគីស្ថាន)៖ មន្រ្តីរបស់រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ឲ្យដឹងថា អ្នកស្លាប់ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាត ​នៅក្បែរ​សួន​សាធារណៈមួយកន្លែង ក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៦៥នាក់ និង​អ្នករបួសជាង ២៨០នាក់។

ក្នុងនោះ​អ្នកស្លាប់ភាគច្រើនជាស្ត្រី និងកូនក្មេង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ Update នាយប់ជ្រៅចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

រហូតមកដល់ពេលនេះ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនេះ មិនទាន់មានក្រុមណាមួយចេញមុខមកអះអាងថា ជាអ្នកបង្កករណីនេះទេ។

សូមជំរាបថា នៅក្នុងសួន Gulshan-e-Iqbal Park ថ្ងៃនេះ សម្បូរដោយមនុស្សយ៉ាងកុះករ ព្រោះវាជាថ្ងៃបុណ្យ Easter ដែលជា​បុណ្យធំនៅក្នុង សាសនាគ្រិស្ត ដូច្នេះហើយទើបបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសច្រើន។ នៅថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលតួកគី បានព្រមានដល់​បណ្ដាប្រទេស ជាពិសេសអ្នកកាន់សាសនាគ្រិស្តទាំងអស់ ឲ្យប្រុងប្រយ័ត្ន ព្រោះក្រុមឧទ្ទាម ISIS នឹងធ្វើការវាយប្រហារ​ទៅលើសាលាជុំនំ និងវិហារគ្រិស្ដ។

បច្ចុប្បន្នប្រទេសប៉ាគីស្ថាន មានប្រជាជនចំនួនជាង១៩០លាននាក់។ ប្រធានាធិបតីឈ្មោះ Mamnoon Hussain និងនាយករដ្ឋមន្រ្តីឈ្មោះ Nawaz Sharif ។ ប្រទេសប៉ាគីស្ថាន ស្ថិតនៅជាប់ប្រទេស India, China, Iran, Afghanistan៕
ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង

ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង

ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង

ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង

ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង

ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង

ប្រែសម្រួលដោយ៖ baykdang
ប្រភព៖ Dailymail

  • ករណីបំផ្ទុះគ្រាប់បែកប៉ាគីស្ថាន យ៉ាងហោចណាស់៦៥នាក់ស្លាប់ និង៣០០នាក់រងរបួស, ស្លាប់ភាគច្រើនជាស្រ្តី និងក្មេង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:កំសាន្ត
Tags: