ខ្ទឹម​ចេញ​ពន្លក – “​អ្នក​ប្រយុទ្ធ​” នឹង​ជំងឺមហារីក

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា សមាសធាតុ​នៃ​ខ្ទឹម​ចេញ​ពន្លក មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ការ​ច្រៀ​ត​ចូល​របស់ Virus យ៉ាងច្រើន ។ ពិសេស​ក្នុងនោះ មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម (Oxydation) ដ៏​កំពូល (​វា​បំប្លែង​ពី​ខ្ទឹម​ពុំទាន់​ចេញ​ពន្លក ពេលចេញ​ពន្លក​) ជួយ​ទប់ស្កាត់​បណ្តា​មេរោគ​នឹង Virus ផ្សេងៗ ។​

​លើសពីនេះ​ទៀត វា​គឺជា “​អ្នក​ប្រយុទ្ធ​” ចំពោះ​រោគ​មហារីក​ក្នុង​ធម្មជាតិ ។ អ្នកវិទ្យាសាស្ត្រ​បកស្រាយ​ថា រុក្ខជាតិ​ពិតជា​រំញោច ចំពោះ​ការវាយលុក​ពី​សំណាក់​មេរោគ Virus អំឡុង​ពេលដែល​វា​ប៉ិច​ពន្លក ។ ពេលនោះ វា​នឹង​បង្កើត​សារធាតុ​ចម្រុះ​ម្យ៉ាង ហៅថា Phytoalexin ដើម្បី​ការពារ​ខ្លួន​វា បញ្ជៀ​ស​ពី​ការវាយលុក​នោះ ។ សារធាតុ​ចម្រុះ​នេះ ថ្វីបើ​វា​គ្រោះថ្នាក់​ចំពោះ​មេរោគ Virus តែ​ពុំមាន​ផលប៉ះពាល់​ចំពោះ​មនុស្ស​ទេ ។​

​សារធាតុ Phytoalexin កើនឡើង​យ៉ាងខ្លាំង ខណៈពេលដែល​ខ្ទឹម​ចេញ​ពន្លក ហេតុនេះ វា​នឹង​ជួយ​បាន​ខ្លាំង ដល់​ប្រព័ន្ធ​ការពារ​សរីរាង្គ ការដាក់​សម្ពាធ​លើ​ពពួក​មេរោគ Virus និង​បណ្តា​កោសិកា​រ៉ាឌីកាល់​គ្រោះថ្នាក់ ចំពោះ​សុខភាព ។​

​ក្រៅពីនោះ បើតាម​ទស្សនា​វ​ដ្តី ACS’ Journal of Agricultural and Food Chemistry ថ្មីៗ​នេះ ឲ្យ​ដឹងថា ខ្ទឹម​ប៉ិច​ពន្លក​បាន ៥ ថ្ងៃ វា​មាន​គុណភាព​ប្រឆាំងនឹង​អុកស៊ីតកម្ម (Oxydation) ល្អ​ជាង សម្រាប់​បេះដូង ប្រៀប​នឹង​ខ្ទឹម​ស្រស់ ។ ដោយសារ​វា​ប្រឆាំងនឹង​អុកស៊ីតកម្ម​បែបនេះ ធ្វើ​ឲ្យ​វា​ជួយ​រាំង​ស្កាត់​នូវ​មូលហេតុ​បង្ក​ជា​ជំងឺ​ផ្សេងៗ​បានជា​ច្រើន ។​

​ម្យ៉ាងទៀត ដោយសារតែ​ខ្ទឹម​ប៉ិច​ពន្លក​សម្បូរ ដោយសារ​ធាតុ anjoene -​ជំនួយ​រារាំង​កំណក​ឈាម ក៏ដូចជា​សម្បូរ​សារធាតុ​នី​ន្រី​ត​ធ្វើ​ឲ្យ​សរសៃឈាម​រីក ជា​មូលហេតុ​ធ្វើ​ឲ្យ​វា​មាន​ប្រយោជន៍ ដល់​ការការពារ​រោគ​ស្ត្រូ​ក “Stroke”។​

​ក្រៅពីនោះ តាម​អ្នកវិទ្យាសាស្ត្រ​ខ្ទឹម​ប៉ិច​ពន្លក នៅបាន​ជួយ​ពន្យឺតដំណើរ​នៃ​ភាពចំណាស់ ក៏ដូចជា​ជួយ​ព្យាបាល​ការពុល​អាហារ ៕
ខ្ទឹម​ចេញ​ពន្លក – “​អ្នក​ប្រយុទ្ធ​” នឹង​ជំងឺមហារីក

ប្រភព៖ CEN

  • ខ្ទឹម​ចេញ​ពន្លក – “​អ្នក​ប្រយុទ្ធ​” នឹង​ជំងឺមហារីក已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: