Messi ថា​អត់​ចាប់​អារម្មណ៍​ រឿង​ប្រៀបធៀប​ជាមួយ​ Ronaldo

Lionel Messi តារា​ឆ្នើម​ក្រុម​ FC Barcelona បាន​លើក​ឡើង​ថា ខ្លួន​មិន​ចាប់​អារម្មណ៍ ហើយ​ក៏​​មិន​ដែល​គិត​ចង់​ប្រៀប​ធៀប​ជាមួយ​ Cristiano Ronaldo របស់​ក្រុម​ Real Madrid អ្វី​​ឡើយ ដោយ​គ្រាន់​តែ​ផ្ដោត​អារម្មណ៍​ចង់​​ជួយ​តែ​ក្រុម​ Barca ប៉ុណ្ណោះ។

 

Messi ថា​អត់​ចាប់​អារម្មណ៍​ រឿង​ប្រៀបធៀប​ជាមួយ​ Ronaldo

 

Messi បាន​ប្រាប់​ដល់​ MBC ​ម្សិល​មិញ​ថា៖ “សារព័ត៌មាន តែង​តែ​​ធ្វើ​ការ​ប្រៀបធៀប​​​​គ្រប់​បែប​​យ៉ាង​ទាំង​អស់។ ប៉ុន្តែ​​រឿង​តែ​ម្យ៉ាង​​ដែល​ខ្ញុំ​ចង់​បាន​គឺ គ្រាន់​តែ​ចង់​ជួយ​ក្រុម​របស់​ខ្ញុំ​ ឲ្យ​​កាន់​តែ​ខ្លាំង​ឡើង​ជាង​​ឆ្នាំ​មុនៗ។ ខ្ញុំ​មិន​បាន​ប្រៀបធៀប​ខ្លួន​របស់​ខ្ញុំ ទៅ​នឹង​ Cristiano ឬ​ក៏​នរណា​ម្នាក់​​ឡើយ។ ខ្ញុំ​គ្រាន់​តែ​គិត​ពី​ខ្លួន​ខ្ញុំ​ មិត្ត​រួម​ក្រុម​ខ្ញុំ​ និង​ចង់​ឈ្នះ​ការ​ប្រកួត​តែ​ប៉ុណ្ណោះ”។

 

Messi ថា​អត់​ចាប់​អារម្មណ៍​ រឿង​ប្រៀបធៀប​ជាមួយ​ Ronaldo

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ Messi និង​ CR7 តែង​តែ​​ត្រូវ​បាន​​គេ​ប្រៀប​ធៀប​គ្នា និង​មាន​មតិ​ខ្វែង​គ្នា ​ថា​នរណា​ជា​កំពូល​កីឡាករ​លើ​លោក។ យ៉ាង​ណា​ ​តារា​ឆ្នើម​ទាំង​២​រូប​នេះ​ ​នឹង​ត្រូវ​ប៉ះ​គ្នា​​ជា​​ថ្មី​ម្ដង​ទៀត​ នា​ថ្ងៃ​ទី​​០២ ខែ​មេសា​ខាង​មុខ​នេះ ក្នុង​ជំនួប​ El Clasico៕

 

-ចុចអាន៖ Xavi៖ Messi ចេះ​សហការ​ក្រុម​ និង​ឆ្លាត​ជាង​ Ronaldo

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English