អ្នកចាំទី​អង់គ្លេស បាក់​ក​ជើង​ ត្រូវ​អវត្តមាន​ដល់​ Euro 2016

Jack Butland ​អ្នកចាំទី​ដៃ​ស្អិត​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​​នឹង​ត្រូវ​អវត្តមាន​​ច្រើន​ខែ​ រហូត​​ខក​ខាន​ដល់​ប្រកួត​​ Euro 2016 នៅ​ប្រទេស​បារាំង​​នា​ខែ​មិថុនា​ខាង​មុខ​ទៀត​​ បន្ទាប់​ពី​រូប​គេ ​បាន​រង​របួស​ធ្ងន់​បាក់​ក​ជើង​​ កាល​ប្រកួត​មិត្ត​ភាព​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​​អាល្លឺម៉ង់​ ៣-២ កាល​ពី​យប់​ថ្ងៃ​សៅរ៍។

 

អ្នកចាំទី​អង់គ្លេស បាក់​ក​ជើង​ ត្រូវ​អវត្តមាន​ដល់​ Euro 2016

 

បើ​តាម​ Sportmail ​បាន​ឲ្យ​ដឹង​ថា Butland នឹង​ត្រូវ​ប្រើ​ពេល​ព្យាបាល​យ៉ាង​តិច​៣​ខែ ហើយ​បើ​ឈាន​ដល់​ដំណាក់​កាល​វះកាត់​ទៀត អាច​នឹង​អវត្តមាន​ដល់​រដូវ​កាល​ក្រោយ​ទៀត​ផង។ នេះ​មាន​ន័យ​ថា កីឡាករ​ឆ្នើម​ក្រុម​ Stoke City រូប​នេះ ​មិន​អាច​​លេង​ឲ្យ​​អង់គ្លេស ពេល​ប៉ះ​​ហូឡង់ នៅ​យប់​ថ្ងៃ​អង្គារ នា​កីឡដ្ឋាន​ Wembley ​បាន​ទេ និង​ខក​ចិត្ត​ធ្ងន់​ថែម​ទៀត​ ដែល​អស់​ឱកាស​ទៅ​លេង​នៅ​ Euro 2016។

 

កីឡាករ​​វ័យ​២៣​ឆ្នាំ ​Butland ​គឺ​ជា​អ្នកចាំទី​ដ៏​ល្អ​បំផុត​ ដែល​សង្គ្រោះ​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ Premier League រដូវ​កាល​នេះ ដែល​សង្គ្រោះ​សរុប​បាន​ដល់​ទៅ​១០៣​ដង។

 

អ្នកចាំទី​អង់គ្លេស បាក់​ក​ជើង​ ត្រូវ​អវត្តមាន​ដល់​ Euro 2016

 

ក្រុម​អង់គ្លេស​របស់​គ្រូ​បង្វឹក​លោក​​ Roy Hodgson ក៏​បាន​បាត់​បង់​អ្នកចាំទី​ដៃ​ទី​១ Joe Hart ​ហើយ​ដែរ ដោយសារ​របួស​ដូច​គ្នា ហើយ​​ការ​បាត់​បង់​អ្នកចាំទី​ដៃ​ទី​២ (Butland) នេះ មាន​ន័យ​ថា លោក​នៅ​សល់​តែ​អ្នកចាំទី​ដៃ​ទី​៣ Fraser Forster ​របស់​ក្រុម​ Southamton និង​ Tom Heaton ​របស់​ក្រុម​ Burnley ​មក​ពី Championship ប៉ុណ្ណោះ។ យ៉ាង​ណា Joe Hart ​របស់​ក្រុម​ Manchester City រំពឹង​ថា​នឹង​ឆាប់​ជា​វិញ អាច​បង្ហាញ​ខ្លួន​ដៃ​ទី​១​បាន​ នៅ​ Euro 2016៕

 

អ្នកចាំទី​អង់គ្លេស បាក់​ក​ជើង​ ត្រូវ​អវត្តមាន​ដល់​ Euro 2016

 

អ្នកចាំទី​អង់គ្លេស បាក់​ក​ជើង​ ត្រូវ​អវត្តមាន​ដល់​ Euro 2016

 

 

-ចុចអាន៖ ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail