លេច​ចេញ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​Galaxy Note 6

Samsung Galaxy Note 5 ដែល​ប្រកាស​ចេញ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​នៅ​តែ​ជា​ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​សម្បត្តិ​សាក​សម​សម្រាប់​អោយ​យើង​ទិញ​មក​ប្រើ​ប្រាស់​​នៅ​ឡើយ ​ខណៈ​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​Note 6 ដែល​ជា​ជំនាន់​ក្រោយ​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។

យោង​តាម​​វេបសាយ​របស់​កូរ៉េ​The Bell​បាន​អោយ​ដឹង​ថា​Samsung មាន​បំណង​ប្រកាស​Note 6 នា​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុខ​នេះ។អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ​វេបសាយ​ខាង​លើ​បាន​លើក​ឡើង​ថា​Galaxy Note 6 នឹង​ដំណើរ​ការ​ដោយ​Android N ដែល​ជា​Andoid ជំនាន់​ចុង​ក្រោយ​ចេញ​ពី​ប្រអប់​ស្រាប់​តែ​ម្ដង។

បើ​ទោះ​ជា​វេបសាយ​របស់​កូរ៉េ​មួយ​នេះ​មិន​បាន​បង្ហើប​អំពី​​រូបរាង​ផ្សេង​ទៀត​ក្ដី​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​Note 6 នឹង​បំពាក់​អេក្រង់​5.8 អ៊ីញ​( Note 5 5.7 អ៊ីញ) RAM 6GB និង​កាមេរ៉ា​12 MP (ជា​ទូទៅ​កាមេរ៉ា​Note និង​S តែង​តែ​ដូច​គ្នា)។​ចំណែក​អង្គ​ផ្ទុក​ទិន្នន័យ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ថា​វា​អាច​មាន​រន្ធ​MicroSD ដូច​S7ដែរ​ឬ​អត់​នៅ​ឡើយ៕

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

​​​​​​​​

  • លេច​ចេញ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​Galaxy Note 6已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:បច្ចេកវិទ្យា
Tags: