អ្នកគាំទ្រ គាំងយោបល់ ពេលឃើញ សម្រស់កាលពីមុន របស់តារាស្រីរូបស្រស់ម្នាក់នេះ!

កូរ៉េខាងត្បូង៖ តារាសម្តែង និងតារាម៉ូដែល នាង Lee Sung Kyung ត្រូវបានគេដឹងថា ជាតារាស្រីមួយ ដែលមានសម្រស់ស្អាត គួរឲ្យស្រឡាញ់។ ប៉ុន្តែកាលពីថ្មីៗនេះ រូបថតចាស់ៗរបស់នាង ត្រូវបានគេលាតត្រដាង ដែលធ្វើឲ្យអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

អ្នកលេងបណ្តាញសង្គម បានរកឃើញរូបថតកាលពីមុន របស់តារាស្រីរូបនេះ ដែលសម្រស់របស់នាង ហាក់មិនដូចគ្នា ជាមួយនឹងបច្ចុប្បន្នសោះតែម្តង។ ហើយពួកគេក៏បានគិតដែរថា នាងបានធ្វើការវះកាត់ ដើម្បីបង្កើនសម្រស់របស់នាង ថែមមួយកម្រិតទៀត។

ជាមួយគ្នានោះដែរ រូបថតចាស់ៗ របស់នាង Lee Sung Kyung ត្រូវបានបង្ហាញយ៉ាងច្បាស់ថា នាងធ្លាប់មានត្របភ្នែកតែមួយជាន់ ចំណែកឯរូបថតបច្ចុប្បន្ន នាងបែរជាមានត្របកភ្នែក២ជាន់ទៅវិញ នេះបើតាមសេចក្តីរាយការណ៍របស់ប្រភពព័ត៌មាន៕ 

តោះមើលរូបថតមុន និងបច្ចុប្បន្នរបស់នាង Lee Sung Kyung ទាំងអស់គ្នា៖  

ប្រភព៖ lollipop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

  • អ្នកគាំទ្រ គាំងយោបល់ ពេលឃើញ សម្រស់កាលពីមុន របស់តារាស្រីរូបស្រស់ម្នាក់នេះ!已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សិល្បៈ