ហ្វីលីពីន ដោះលែង​នាវា​ដឹកទំនិញ​កូរ៉េខាងជើង​វិញ​ហើយ​

​ក្រោម​អំណាច​នៃ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហ្វីលីពីន បាន​រឹបអូស នាវា​ដឹកទំនិញ​កូរ៉េខាងជើង​មួយគ្រឿង​ដែល​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។ តែ​នាវា​នោះ ត្រូវបាន​ដោះលែង​វិញ​ហើយ បន្ទាប់ពី​មានការ​បញ្ជាក់​ពី​អង្គការសហប្រជាជាតិ​។​

​លោក​មេបញ្ជាការ Armand Balilo អ្នកនាំពាក្យ​ទាហាន​ល្បាត​សមុទ្រ​ហ្វីលីពីន បាន​អះអាងថា នាវា​ដឹកទំនិញ​កូរ៉េខាងជើង «Jin Teng » ដែលមាន​នាវិក​២១​នាក់​ផងដែរ​នោះ បាន​ចែក​ចេញពី​កំពង់ផែ​ហ្វីលីពីន​ឆ្ពោះទៅកាន់​ចិន​នៅ​ថ្ងៃទី​២៤ ខែមីនា​វិញ​ហើយ​។ ការដោះលែង​នេះ ធ្វើឡើង​បន្ទាប់​ក្រុមប្រឹក្សាសន្តិសុខ​បាន​រកឃើញថា​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គេចពន្ធ​។​

​សូមបញ្ជាក់​ផងដែរ​ថា Jin Teng ដែលជា​នាវា​ផ្ទុកទំនិញ​កូរ៉េខាងជើង​ចំណុះ ៦៨៣០ តោន ត្រូវបាន អាជ្ញាធរ​ហ្វីលីពីន រឹបអូស​ទុក​នៅ​ថ្ងៃទី​០៥ ខែមីនា កន្លងទៅ​។ ចំណាត់ការ​នោះ ធ្វើឡើង​ស្របទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលជា​ប្រភេទ​ទណ្ឌកម្ម​ថ្មី​ដ៏​ធ្ងន់ធ្ងរ​បំផុត​ប្រឆាំងនឹង​ការសាកល្បង​ការបាញ់​មី​ស៊ី​ល និង​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​លេខ​២២៧០ ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។

​សេចក្ដីសម្រេច​លេខ​២២៧០ ឆ្នាំ​២០១៦ ជា​សេចក្តីសម្រេច​ទី​៥ ដែលមាន​៥២​ចំណុច​ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ​ទណ្ឌកម្ម​បន្ថែម​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​ទណ្ឌកម្ម​ចាស់ ប្រឆាំងនឹង​កូរ៉េខាងជើង​។ ក្នុងនោះ​រាល់​សមាជិក​ទាំងអស់ តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ទំនិញ​ទាំងអស់​ដែល​នាំចេញ​និង​នាំចូល​ពី​កូរ៉េខាងជើង មិន​ថា​ធ្វើ​ឡើយ​តាមផ្លូវ​អាកាស​ឬ​សមុទ្រ កំណត់​ពី​ការហាមឃាត់​ការនាំចេញ​ធ្យូងថ្ម ដែក មាស និង​រ៉ែ​មានតម្លៃ​ដទៃទៀត ពី​កូរ៉េខាងជើង​ផងដែរ ដែល​នេះ​គឺ​សំដៅ​ដល់​ការ​កាត់ផ្ដាច់​ធនធាន​ហិរញ្ញវត្ថុ​របស់​ក្រុង​ព្យុងយ៉ាង​។ កូរ៉េខាងជើង​ទទួលបាន​ចំណូល​ជាច្រើន​លាន​ក្នុង​ការនាំចេញ​ភោគផល​រ៉ែ​ទាំងនេះ ដែល​ត្រូវ​ប្រើ​សម្រាប់​ការចំណាយ​របស់ខ្លួន​។

​ក្រៅពីនោះ ក្រុមប្រឹក្សាសន្តិសុខ​ក៏​ពង្រឹង​លើ​ការហាម​ធ្វើ​ពាណិជ្ជកម្ម​អាវុធ ជាពិសេស​អាវុធ​ធុន​ស្រាល និង​បានអនុញ្ញាត​ឲ្យ​ឃាត់​កប៉ាល់​ដែល​សង្ស័យថា មាន​ដឹកទំនិញ​ខុសច្បាប់​ទៅ​កូរ៉េខាងជើង​។ សូម្បី​នាឡិកា​ទំនើប ដូចជា​សម្ភារៈ​កីឡា​ក៏​ត្រូវបាន​ហាមឃាត់​ចូលទៅ​កូរ៉េខាងជើង​ផងដែរ ដែល​ការហាមឃាត់​នេះ​សំដៅ​ដល់​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​។ លើសពីនេះទៅទៀត ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​មាន​សិទ្ធិ​បណ្ដេញ​អ្នកការទូត កូរ៉េខាងជើង ដែល​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​