លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

នៅ​រៀងរាល់​ខែ​មិថុនា ក្រុមហ៊ុន Apple តែង​ប្រកាស​ ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន សម្រាប់ iPhone និង iPad នៅ​ក្នុង​កម្មវិធី Worldwide Developers Conference (WWDC) ហើយ​ក្នុង​ឆ្នាំ​នេះ​ក៏​មិន​ខុស​គ្នា​ដែរ។ ឆ្នាំ​មុន Apple បាន​ប្រកាស​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 ដោយ​ក្នុង​នោះ​លក្ខណៈ​ពិសេស​ចំនួន ៦ ត្រូវ​បាន​បន្ថែម​ក្នុង​ចំណោម​លក្ខណៈ​ពិសេស​ទាំង ១៣ ដែល​ជា​ការ​ស្នើ​សុំ​របស់​អ្នក​ប្រើប្រាស់។ ចំណែក​ឆ្នាំ​នេះ​វិញ​មាន​លក្ខណៈ​ចំនួន​ ១០ ដែល​អ្នក​ប្រើប្រាស់​ចង់​ឲ្យ​មាន​នូវ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10 ដែល​ក្រុមហ៊ុន​ Apple នឹង​ប្រកាស​នា​ពេល​ខាង​មុខ។

 

១) មុខងារ​សម្អាត​នូវ​ការ​ជូន​ដំណឹង​ទាំង​ឡាយ (Clear All Notification) ៖ មុខងារ​ Notification Center របស់ iPhone គឺ​មាន​សារសំខាន់​សម្រាប់​បិទ​នូវ​រាល់​ការ​ជូន​ដំណឹង​ផ្សេងៗ​ ប៉ុន្តែ​ពេល​ខ្លះ​នៅ​មាន​បញ្ហា​ ដោយ​មិន​អាច​បិទ​អស់​នូវ​ការ​ជូន​ដំណឹង​របស់​កម្មវិធី​មួយ​ចំនួន​ទៀត​ឡើយ។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

២) សមត្ថភាព​រៀប​ចំ​នូវ​មុខងារ Control Center ៖ Control Center របស់​ទូរស័ព្ទ​ iPhone ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ចាក់​បទ​ចម្រៀង ថតរូប ប្រើ​ពន្លឺ​ភ្លើង​ពិល​ជា​ដើម​ ដោយ​គ្រាន់​តែ​អ្នក​អូស​ពី​ក្រោម​ឡើង​ទៅ​លើ ប៉ុន្តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​នូវ​ចង់​បាន​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ App មួយ​ចំនួន​នៅ​កន្លែង​នេះ​ដោយ​ពួក​គេ​ចង់​បាន​ ការ​អាច​ដាក់​បន្ថែម​នូវ App កាន់​តែ​ច្រើន​ចូល​ក្នុង​មុខងារ Control Center។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

៣) ការ​បន្ថែម​នូវ​រូបភាព​ Wallpapers ៖ ទោះ​បី​ជា​ Apple មាន Wallpapers យ៉ាង​ច្រើន​សម្បូរ​បែប​លើ iPhone និង iPad ហើយ​ក៏​ដោយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​នូវ​តែ​ស្នើ​ឲ្យ​មាន​ការ​បន្ថែម​នូវ​ Wallpapers ឲ្យ​កាន់​តែ​ច្រើន​ទៀត​ក្នុង​ប្រតិបត្តិការ​ថ្មី iOS 10 ។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

៤) មុខងារ Dark Mode ៖ ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.3 មាន​មុខងារ​នេះ​រួច​មក​ហើយ​ដោយ​ហៅ​ថា Night Shift ដោយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​កាន់​តែ​ស្រួល​នៅ​ពេល​យប់​ ក្នុង​ការ​មើល​អេក្រង់​ទូរស័ព្ទ​របស់​ខ្លួន​ដោយ​វា​បាន​ប្តូរ​ពណ៌​អេក្រង់ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ចង់​បាន មុខងារ Dark Mode ដូច​ប្រព័ន្ធ​ប្រតិបត្តិការ OS X Yosemite ដែល​វា​ប្រែប្រួល​ទាំង Themed របស់​ទូរស័ព្ទ​ទៀត​ផង។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

៥) មុខងារ​លុប ឬ លាក់​កម្មវិធី​ដែល​បាន​ដំឡើង ៖ Apple មាន​កម្មវិធី App ជិត ៣០ លើ iPhone ដែល​មិន​អាច​លុប​បាន ដូច្នេះ​អ្នក​ប្រើប្រាស់​ត្រូវ​ការ​ចង់​លុប​កម្មវិធី​ដើម​របស់​ Apple ដើម្បី​ទុក​ទំហំ​ផ្ទុក​ទំនេរ​ក្នុង​ការ​ដំឡើង​កម្មវិធី​ថ្មី​ដែល​គេ​ត្រូវ​ការ​ហើយ​គិត​ថា​ល្អ​ជាង​កម្មវិធី​ដើម​របស់​ Apple។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

៦) ការ​ឌីហ្សាញ​ឡើង​វិញ​នូវ​រូប​រាង​របស់​កម្មវិធី App Store ៖ អ្នក​ប្រើប្រាស់​មួយ​ចំនួន​នូវ​មិន​សូវ​ពេញ​ចិត្ត​នឹង រូបរាង ការ​ឌីស្សាញ​កម្មវិធី App Store ឡើយ​ដូច​ពួក​គេ​ចង់​ឲ្យ​ក្រុមហ៊ុន​លុប​ចោល​នូវ​មុខងារ​មួយ​ចំនួន​ដែល​មនុស្ស​មិន​ស្រូវ​ប្រើ​ក្នុង​កម្មវិធី​នេះ។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

៧) ការ​ឌីហ្សាញ​ឡើង​វិញ​នូវ​កម្មវិធី iMessage ៖ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ចង់​ឲ្យ​កម្មវិធី iMessage បន្ថែម​មុខងារ​មួយ​ចំនួន​ទៀត​ជា​ពិសេស​គឺ​តាម​រយៈ​ការ​ប្រើប្រាស់ Sticker រូប​ភាព​ដែល​ពួក​គេ​អាច​យក​មក​ពី​កម្មវិធី​ទី៣ ដូច​ជា Line មក​ប្រើប្រាស់​ជា​មួយ​បាន។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

៨) ការ​បិទ​នៅ​មុខងារ​ណែនាំ ៖ នៅ​ពេល​អ្នក​ទាញ​យក​កម្មវិធី​ណា​មួយ​ ភាគ​ច្រើន​កម្មវិធី​នោះ​នឹង​បង្ហាញ​នូវ​ផ្ទាំង​មួយ​លើ​អេក្រង់​របស់​អ្នក​ដើម្បី​បង្ហាញ​ពី​ការ​ប្រើប្រាស់​ ដូច្នេះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ចង់​ឲ្យ Apple បិទ​នូវ​មុខងារ​មួយ​នេះ។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

៩) ការ​បន្ថែម​កម្មវិធី Complication លើ iPhone និង iPad ៖ កម្មវិធី Complication គឺ​មាន​នៅ​តែ​លើ Apple Watch ប៉ុណ្ណោះ​ ដែល​អ្នក​ប្រើ​ភាគ​ច្រើន​ពេញ​ចិត្ត​ខ្លាំង​នឹង​កម្មវិធី​នេះ​ហើយ​ចង់​ឲ្យ Apple ដាក់​មុខងារ​នេះ​នៅ​លើ iPhone និង iPad។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

១០) កម្មវិធី​នាឡិកា​រោទ៍​ ៖ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ចង់​បាន​ការ​កំណត់​ឲ្យ​ច្បាស់​នូវ​រយៈ​ពេល​នៃ​ការ​រោទ៍​របស់​កម្មវិធី​នេះ​ ព្រោះ​អ្នក​ខ្លះ​ត្រូវ​ការ​ពេល​រោទ៍​យូរ អាច ១៥ នាទី និង អ្នក​ខ្លះ​ចង់​កំណត់​ពេល​រោទ៍​ត្រឹម ៣ នាទី ដូច្នេះ​ពួក​គេ​ចង់​បាន​មុខងារ​មួយ​សម្រាប់​កំណត់​រយៈ​ពេល​រោទ៍។

 

លក្ខណៈ​ទាំង ១០ ដែល​អ្នក​ប្រើប្រាស់​ iPhone និង iPad ចង់​ឲ្យ​មាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com