ល្បីពេញអ៊ីនធឺណែត! ក្មេងស្រីលក់ផ្កាម្នាក់ ចាប់អូសទាញអ្នកដំណើរ ព្រោះបដិសេធ មិនជួយទិញផ្ការបស់នាង

ចិន៖ កាលពីពេលថ្មីនេះ ក្មេងស្រីលក់ផ្កាម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពេញបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីរូបនាងបានចាប់អូសទាញ អ្នកដំណើរដើរកាត់មុខនាង រួចបដិសេធមិនព្រមជួយទិញផ្ការរបស់នាង។

រូបភាពជាច្រើនសន្លឹក បង្ហាញពីក្មេងស្រីលក់ផ្កាម្នាក់ ដែលបានខិតខំតស៊ូយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាឲ្យតែលក់ផ្កាដាច់។ ក្មេងស្រីរូបនោះ គេឃើញថាបានចាប់អូសទាញបុរសម្នាក់ ដែលជាអ្នកដំណើរដើរកាត់ក្បែរនោះ ខណៈដែលរូបនាងបានសុំឲ្យគាត់ជួយទិញផ្ការបស់នាងផង តែត្រូវបានបុរស​ខាងលើ បដិសេធមិនទិញ​រហូតដល់ក្មេងស្រីរូបនោះ ចាប់ដៃអាវរបស់គាត់ បណ្តាលឲ្យដួលនិងដី និងដៃមានកាន់ផ្កាជាច្រើនផងដែរ។

បច្ចុប្បន្នរូបភាពក្មេងស្រីនោះ ត្រូវបានល្បីពេញបណ្តាញសង្គម ជាពិសេសបណ្តាញសង្គម Weibo របស់ចិនតែម្តង ជាមួយនឹងការសរសេរលើរូបភាពនោះថា «កុំចង់ចេញ ប្រសិនបើមិនទាន់បានជួយទិញ» ។ ដោយឡែកអ្នកបញ្ចេញមតិម្នាក់ទៀតបានសរសេរថា «ជីវិតជាអ្នកលក់ផ្កាគឺមិនងាយស្រួលឡើយ គួរណាស់មានចិត្តអាណិតមេត្តាជួយទិញម្នាក់មួយទៅ» ។ ទោះបីជាយ៉ាងណាក៏ដោយ មានមហាជនជាច្រើនមានការអាណិតអាសូរ ពីស្ថានភាពរបស់ក្មេងស្រីនោះណាស់

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត