នាង Jorgie Porter ប្រកាស​រក​មិត្ត​ប្រុស​ថ្មីក្រោយ​បែកបាក់​គូស្នេហ៍​កីឡាករ​បាល់ឱប

តារា​សម្តែង និង​ម៉ូ​ដែល​អង់គ្លេស​វ័យ​២៨ ឆ្នាំ​នាង Jorgie Porter ប្រកាស​ស្វែងរក​មិត្ត​ប្រុស​ថ្មី បន្ទាប់​ពី​បែកបាក់​ជាមួយ​លោក Luther Burrell វ័យ​២៨​ឆ្នាំ​ដូច​គ្នា ជា​កីឡាករ​បាល់ឱប ។

ក្រោយ​ពី​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​កីឡាករ Luther Burrell ដែល​មាន​រយៈពេល​៤​ខែ​មក​នាង​Jorgie Porter និយាយ​ប្រាប់់​គេហទំព័រ The Sun ថា «​នាង​ខ្ញុំ​ចង់បាន​គូស្នេហ៍​ថ្មី​ដើម្បី​គេច​ចេញពី​អារម្មណ៍​សៅហ្មង​ពី​ការ​បែកបាក់​ជាមួយ​មិត្ត​ប្រុស​ចាស់ ។ នៅ​ម្នាក់ឯង​មិន​ស្រួល​ចិត្ត​ទេ ពោល​គឺ​ពិភពលោក​នេះ​ដូច​ជា​គ្មាន​កន្លែង​ទៅ​សម្រាប់​ខ្ញុំ​អីុ​ចឹ​ង​»​។

នាង Jorgie Porter និង​លោក Luther Burneren ស្គាល់គ្នា​អស់​រយៈពេល ៤ ខែ ហើយ​ចំណង​ស្នេហ៍​ដល់​ផ្លូវបំបែក​កាលពី​ខែកុម្ភៈ​កន្លង​មក​ដោយសារ​តែ​អាជីព​មមាញឹក រៀង​ៗ​ខ្លួន​គ្មាន​ពេលវេលា​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ 

ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​ស​នៅ​ឆ្នេរសមុទ្រ​នាង Porter បាន​បង្ហាញ​សម្រស់​ដើមទ្រូង​មូលក្លំ​គួរ​ឱ្យ​គាប់​ភ្នែក គួប​ផ្សំ​នឹង​ស្នាមញញឹម​មាន​មន្ត​ស្នេហ៍ ។  នាង​និយាយ​ថា «​មិត្ត​ប្រុស​ថ្មី​របស់ខ្ញុំ​ត្រូវ​តែ​មាន​សាច់ដុំ​ធំ និង​មាំមួន​» ៕