​ម៉ូតូ​បុក​កុង​តែ​ន័​រកំពុងបត់​ចូល​ផែស្ងួត បាក់ក​ស្លាប់​មួយរំពេច

6 Videos


​ភ្នំពេញ : បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដារ​សេ​-១២៥ យ៉ាង​លឿន ជ្រុល​ទៅបុក​ចំ​ផ្នែក​ខាងក្រោយ​រថយន្ត​កុង​តែ​ន័​រកំពុង​បត់​ចូល​ផែស្ងួត អូ​លែរ បណ្តាលឱ្យ​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​រថយន្ត​វិញបត់​ចូល​ផែ​បាត់​យ៉ាង​រំភើយ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​នៅវេលា​ម៉ោង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ២៥ មិនា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ ៤ មុខ​ច្រកចូល​ផែរ​ស្ងួត អូរ​លែរ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

M88


​ម៉ូតូ​បុក​កុង​តែ​ន័​រកំពុងបត់​ចូល​ផែស្ងួត បាក់ក​ស្លាប់​មួយរំពេច

​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បងជីវិត​នេះ មានឈ្មោះ សាយ សុភាព អាយុ ២១ ឆ្នាំ​មុខរបរ​ជាង​ឡាន ស្នាក់​នៅផ្ទះ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដារ​សេ​-១២៥ ស៊េរី ០៥ ព័ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល 1C-5578 ។​

​ម៉ូតូ​បុក​កុង​តែ​ន័​រកំពុងបត់​ចូល​ផែស្ងួត បាក់ក​ស្លាប់​មួយរំពេច

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ ទិសដៅ​ពី​លិចទៅ​កើត ទើបនឹង​មកពី​លេង​ផ្ទះ​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤  យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​កុង​តែ​ន័​រ​មួយគ្រឿង​មិន​ចាំ​ព័ណ៌ មិន​ចាំ​ស្លាក​លេខ បើក​ទិសដៅ​ពី​កើ​តទៅ​លិច​បត់​ឆ្លង​មក​ឆ្វេង​ដៃ​បត់​ចូល​ផែរ​ស្ងួត អូរ​ល៊ែ​រ ធ្វើឱ្យ​ម៉ូតូ​រងគ្រោះ​ទៅបុក​ចំ​រថយន្ត​ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្តាលឱ្យ​រងគ្រោះ​ដាច់​កជើង និង​បាក់ករ​ស្លាប់​ភ្លាម​មួយ​រំពេច ហើយ​រថយន្ត​បាន​បើក​ចូល​ផែរ​ដោយ​សុវត្ថិភាព ។​

​ម៉ូតូ​បុក​កុង​តែ​ន័​រកំពុងបត់​ចូល​ផែស្ងួត បាក់ក​ស្លាប់​មួយរំពេច

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូល​ដ្ធា​ន​បាន​ទៅដល់​កន្លែងកើតហេតុ និង បាន​ទាក់ទង​ទៅ​ក្រុម​ឱ្យមក​មើល បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​ឯកសារ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

                                                                     ( ប្រភព  : TV5 )