ខឹង​មេជាង​សំណង់ នាំទៅ​លេងស្រី​កើត​អេដស៍ កាប់ ៤ ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម​

6 Videos


​មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមីនា នៅក្នុង​ភូមិ​ត្រពាំង​ពងទឹក ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ដោយ​បុរស​ជា​មេជាង សំណង់​ម្នាក់ ត្រូវ​កូនជាង​សំណង់​របស់ខ្លួន កាប់ ៤ ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារតែ​ខឹង​នាំទៅ​លេងស្រី​កើត​មេរោគ​អេដស៍ ហើយ​បើក​លុយ​ឲ្យ​មិន​គ្រប់ ។​

ខឹង​មេជាង​សំណង់ នាំទៅ​លេងស្រី​កើត​អេដស៍ កាប់ ៤ ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម​

M88


​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ឃាតកម្ម​នេះ បានកើត​ឡើង​នៅ ម៉ោង ៧ និង ៣៥ នាទី កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៦ ដោយ​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​កន្លែងកើតហេតុ ។ ជនសង្ស័យ​នោះ​មានឈ្មោះ ណន វ​ន្នី ហៅ ពូក ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្អេ ឃុំ​រនាម ស្រុក​ទ្រាំង មុខរបរ​ធ្វើ​កម្មករសំណង់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អំ រ៉ា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ នៅ​ភូមិ​គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង មុខរបរ​ជា​មេជាង​សំណង់ ត្រូវបាន​ជនល្មើស​កាប់ ៤ ពូថៅ ក្រោម​បំពង់ក​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង ។​

ខឹង​មេជាង​សំណង់ នាំទៅ​លេងស្រី​កើត​អេដស៍ កាប់ ៤ ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា ជនបង្ក​ត្រូវបាន​សម​ត្ថិ​កិច្ច​ឃាត់ខ្លួន និង កំពុង​កសាង​​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​មូលហេតុ​ត្រូវបាន​ជនសង្ស័យ​អះអាងថា ព្រោះ​​ខឹង​មេជាង​នាំទៅ​លេងស្រី​កើត​អេដស៍​នៅ​រ៉ា​រថភ្លើង ខេត្តតាកែវ ហើយ​បើក​លុយ​ធ្វើ​ការមិន​គ្រប់ ៕​សុថា​ត់​

ខឹង​មេជាង​សំណង់ នាំទៅ​លេងស្រី​កើត​អេដស៍ កាប់ ៤ ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម​ខឹង​មេជាង​សំណង់ នាំទៅ​លេងស្រី​កើត​អេដស៍ កាប់ ៤ ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម​