ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ស្រី​ដែល​និយម​ភាព​ស៊ិ​ច​ស៊ី និង​អួតអាង​តែ​ពី​សម្លៀកបំពាក់​ថ្លៃ​កប់​ពពក កញ្ញា ព្រីម លីហ្សា បាន​បាត់​មុខ​មួយរយៈ​ពី​វិស័យ​សិល្បៈ​ក្នុងស្រុក​រហូត​គេ​គិតថា នាង​អាច​ចាក​ចេញពី​ពិភព​សិល្បៈ​។​

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

​ការ​ឃ្លាត​ចាក​ឆ្ងាយ​ពី​សង្គម​សិល្បៈ​នេះ ថ្មីៗ​នេះ​នាង​ប្រាប់ថា មិនបាន​បោះបង់​ការងារ​ដែល​នាង​សន្សំ​កសាង​អស់​ពេល​ជា​យូរ​មកហើយ​នោះទេ ហើយ​ទីផ្សារការងា​នៅតែមាន ប៉ុន្តែ​នាង​មមាញឹក​នឹង​ការ​ចេញទៅ​បង្ហាញ​ម៉ូត​នៅ​បរទេស​ច្រើនជាង​។ ព្រីម លីហ្សា ដែល​ជាប់​តំណែង​ជាតា​រា​មាន​សម្រស់​ស្រស់​សោភា​ពិសេស​មាន​ដើមទ្រូង​មូល​ក្បំ​នោះបាន​ប្រាប់ថា ក្រោយពី​ត្រឡប់​មកពី​ប្រទេស​បារាំង​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​មួយ​ដែល​រៀបចំ​ដោយ​ភ្នាក់ងារ​បង្ហាញ​ម៉ូត​អន្តរជាតិ​។​

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

​នាង​បន្តទៀតថា ក្រោយពី​ទទួលជោគជ័យ​នៅ​ប្រទេស​បារាំង​នាង​ក៏​នឹង​ចេញទៅ​បង្ហាញ​ប៉ូ​ត​ជាថ្មី​នៅ​ប្រទេស​សិង្ហ​បុរី​ដូច​រាល់ៗ​ឆ្នាំ​តាម​ការអញ្ជើញ​របស់​ភ្នាក់ងារ​បង្ហាញ​ម៉ូត​លំដាប់​អន្តរជាតិ​នៅ​ទៅនោះ​។ នាង​មិនបាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ក្នុងការ​ចេញទៅ​បង្ហាញ​ម៉ូត​សម្រាប់​ភ្នាក់ងារ​បរទេស​នោះទេ ប៉ុន្តែ​នាង​បញ្ជាក់ថា​ពិតជា​មានតម្លៃ​មួយ​ខ្ពស់ជាង​ការសម្តែង ឬ​បង្ហាញ​ម៉ូត​ក្នុងស្រុក​ឆ្ងាយ ហើយ​វា​គឺជា​ក្តី​រំពឹង​សម្រាប់​នាង​បន្តការងារ​សិល្បៈ​។ នាង​បន្តថា កន្លងមក​នាង​ធ្លាប់​បង្ហាញ​នូវ​រូបថត​បែប​សិច​ស៊ី​បន្តិច ប៉ុន្តែ​វា​គឺជា​រូបភាព​បង្ហាញ​ម៉ូត​អាវទ្រនាប់​របស់​អាវ​ម៉ាក​ល្បីៗ​តែប៉ុណ្ណោះ​។​

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

​តារា​ស្រី​កូនកាត់​រូបនេះ​បាន​បញ្ជាក់ថា កន្លងមក​នាង​ធ្លាប់បាន​ទាំង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​បែប​សម័យ និង​បែប​បុរាណ​របស់​ម្ចាស់​ហាង​លក់ និង​កាត់ដេរ​សម្លៀកបំពាក់ និង​ហាង​សម្អាងការ​ជាច្រើន ហើយ​មួយរយៈ​នៃ​ការ​ស្ងប់ស្ងាត់​នេះ គឺ​ដោយសារ​នាង​ត្រូវបាន​សារមន្ទីរ​តាំង​សម្លៀកបំពាក់​តារា​ល្បីៗ ជុំវិញ​ពិភពលោក​មួយ​អញ្ជើញ​នាង​ឲ្យ​ទៅ​ចូលរួម​ទស្សនា​ហើយ​នាង​ក៏​បន្តដំណើរ​កម្សាន្ត​នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ខែ​។​

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

​តារា​រូបនេះ​ប្រាប់ថា ការងារ​សិល្បៈ​ក្នុងស្រុក​នៅតែមាន​បណ្តា​ក្រុមហ៊ុន​ផលិតកម្ម​នានា​ធ្វើការ​ទំនាក់ទំនង​មកជា​ប្រចាំ ប៉ុន្តែ​ដោយ​ការចាកចេញ​ទៅ​ក្រៅប្រទេស​ទើប​នាង​ខកខាន​ការសម្តែង​ទាំងនោះ​។ តារា​ដែល​និយម​សម្តែង​ទាំង​ជា​តួអង្គ​កាច​ឆ្នាសឆ្នើម និង​សម្រក់​ទឹកភ្នែក​ជោគ​ខ្លួន​រូបនេះ​អះអាងថា​ទីផ្សារការងារ​ជា​បន្តបន្ទាប់​នៅក្នុង​ស្រុក​នឹង​ចាប់ផ្តើម​បន្ត​ជាថ្មី​នៅពេល​ឆាប់ៗ​ខាងមុខនេះ ពិសេស​នាង​ក៏បាន​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយចំនួន​ក្នុងស្រុក​ដែរ ប៉ុន្តែ​នាង​កំពុងតែ​ពិភាក្សា​រឿង​ពេលវេលា​ដែល​មិន​ប៉ះពាល់​ដល់​ការងារ​ក្រៅ​ស្រុក​របស់​នាង​។ នាង​បន្តទៀតថា​នាង​ទទួល​ថតរូប​និង​សម្តែង​គ្រប់​ទម្រង់​រូបភាព​ទាំង​បុរាណ​និង​សម័យ ហើយ​អ្វីដែល​សំខាន់​គឺ​ស្របទៅតាម​ការចង់បាន​រវាង​ភាគី​ក្រុមហ៊ុន​ម្ចាស់​ផលិតផល​ផលិតកម្ម និង​រូបនាង និង​មិន​ជ្រុល​ហួសហេតុ​រហូត​មហាជន​មិន​ទទួលយកបាន​នោះ​។ ទោះជា​យ៉ាងណា ព្រីម លីហ្សា បញ្ហា​ញ​ចេតនា​ទទួលយក​មតិ​រិះគន់​ក្នុងការ​កែលម្អ​ព្រោះ​គ្រប់​សិល្បករ​អ្នកណា​ក៏​ធ្លាប់​ខុស​ដែរ ហើយ​ការរិះគន់​របស់​មហាជន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង​ថា ធ្វើ​បានល្អ​ប៉ុណ្ណា​និង​ត្រូវ​កែលម្អ​ត្រង់ចំណុច​ណា​។​

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

​កន្លងមក​ការ​ស្លៀកពាក់​សិច​ស៊ីក្នុង​ដំណើរ​ចូលរួម​កម្មវិធី​សិល្បៈ​ម្តងម្កាល​នាង​ធ្លាប់បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ក្រោយពី​តារា​ស្រី​រូបនេះ​គ្រង​សម្លៀកបំពាក់​ការ​បូ​ប​និង​គ្រឿងអលង្ការ​ម៉ាក​ល្បីៗ​ប្រណីត និង​មានតម្លៃ​រាប់ពាន់​ដុល្លារ​នោះ​ត្រូវបាន​តារា​សម្តែង​រូបនេះ បង្ហើប​ឲ្យ​ដឹង​ទៀតថា​នោះ​ក៏​ជា​ចំណូល​ចូល​មួយ​ដែរ ប៉ុន្តែ​ចំណែក​នៃ​ចំណូលចិត្ត​នោះ​វា​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណឹង​ទេ​ផ្នែក​ដែល​ធំ​ក្នុង​ការដែល​នាង​ស្លៀកពាក់ និង​បញ្ចេញ​ម៉ូត​សម្លៀកបំពាក់​សិច​ស៊ី​នឹងមាន​តម្លៃ​នោះ​វា​ជាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្នាដៃ​ច្នៃ​ម៉ូត​របស់​ប្អូន​នាង​ដែលជា​អ្នក​ច្នៃ​ម៉ូត​ស្អាតៗ​សម្រាប់​នាង​ផងដែរ​៕

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​

ព្រីម លីហ្សា តារា​សម្តែង​ចូលចិត្ត​បង្ហាញ​សាច់​ដើមទ្រូង រំពឹង​លើ​ទីផ្សារ​ក្រៅ​ស្រុក​