លោក លី កុសល ប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់វាយសី ទទួលមេដាយពាន Mekong នារសៀលនេះ

ភ្នំពេញ៖លោក ឧត្តមសេនីយ៍ឯក លី កុសល អគ្គហេរញ្ញឹកនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡា វាយសីកម្ពុជា នឹងប្រគល់ថវិកា ផ្ទាល់របស់លោកជូនដល់ កីឡាករ-កីឡាការិនី វាយសីដែលទទួលបានជ័យលាភី ព្រឹត្តិការណ៍នៃការ ប្រកួត Mekong good will Games លើកទី១២ ខេត្តឈៀងរ៉ៃ ប្រទេសថៃ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

អគ្គលេខាធិការបានបន្តថា កីឡាការិនីវាយសីកម្ពុជា កែវ ពេជ្រឆរ៉ាវី ទទួលបានមេដាយមាស ១ គ្រឿង ក្នុងប្រភេទវិញ្ញាសាវាយ ទោលនារីដោយ កីឡាការិនីរូបនេះ បានយកឈ្នះប្រទេសចិន ,ថៃ និងប្រទេសឡាវ។ ដោយឡែកកីឡាករវាយសី ទេព ច័ន្ទម៉ារ៉ា ក្នុងប្រភេទវិញ្ញាសា វាយទោលបុរសក៏ ទទួលមេដាយមាស មួយគ្រឿងដែរ ដោយសារតែរូបគេ បានយកឈ្នះ ចិន ឡាវ ភូមា និងម្ចាស់ផ្ទះ (ថៃ)។

ចំពោះក្នុងប្រភេទវិញ្ញាសា វាយគូបុរស៖ កីឡាករ វ៉ាន់ សៅមុន្នី និងកីឡាករ ចេង ភារុំ ទទួលបានមេដាយមាស ១ គ្រឿង ,ក្នុងប្រភេទ វិញ្ញាសាវាយ គូ នារី៖កីឡាការិនី លឹម គឹមហួយនិងកីឡាការិនី ឈួន ឆ័យរីទទួល បានមេដាយប្រាក់ ១គ្រឿង និងក្នុងប្រភេទ វិញ្ញាសាវាយគូនារី-បុរស៖កីឡាករ យ៉ាន កុសល និងកីឡាការិនី អ៊ុង វលក្ខទេវី ទទួលបានមេដាយ ប្រាក់១គ្រឿង៕