លោក ស៊ាន បូរ៉ាត៖គ្រូជម្រើសជាតិ ផ្តល់ចំណេះដឹង ដល់សិស្សហ្វឹកហាត់ ត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស

វគ្គបំប៉នស្តីពីផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺន របស់គ្រូបង្វឹកជម្រើសជាតិ ដែលរៀបចំដោយ មជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា បានបិទបញ្ចប់ ហើយកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងប្រសាសន៍ សំណេះសំណាល ទៅកាន់អង្គពិធីលោក ស៊ាន បូរ៉ាត  មានប្រសាសន៍ថា បើយើងផែនការហាត់ហ្វឺនល្អ យើងទទួល គុណផល បានតែ៣០% យើងអនុវត្តបានល្អយើង ទទួលបានគុណផល តែ៣០%បន្ថែមទៀត ក្រៅពីនោះនៅមានធាតុរួមផ្សំ ផ្សេងៗទៀត រួមទាំងករណី ប្រធានសក្តិថែមទៀតផងដែរ ។ ដូច្នេះខ្ញុំសង្ឃឹមថា លោកគ្រូ អ្នកគ្រូបង្វឹកទាំងអស់ នឹងប្រែក្លាយចំណេះដឹង ពីវគ្គសិក្សានេះ ឱ្យទទួលបានគុណ ផលល្អសម្រាប់ កីឡាករ-កីឡាការិនីជម្រើសជាតិ របស់យើង ។

ការប្រមូលផ្ដុំគឺដើម្បីហ្វឹក ហាត់ឲ្យបានត្រឹមត្រូវ តាមស្ដង់ដារអន្តរជាតិព្រោះ ឆ្នាំនេះកម្ពុជាត្រូវចូលរួម ប្រកួ តព្រឹត្តិការណ៍ ASEAN University Games នៅសឹង្ហបូរី ចូលរួមប្រកួតកីឡា អូឡាំពិកនៅទីក្រុង RIO ប្រទេសប្រេស៊ីល និង ប្រកួតASEAN Beach Games នៅដាណាំង ប្រទេសវៀតណាម ក្រៅពីនេះ ក៏មានការប្រកួតជាលក្ខណៈ អន្តរជាតិនានាទៀតផង ។

លោកបានធ្វើការកំណត់ថា ដើម្បីឲ្យសម្រេចបាន នូវសិទ្ធិផលនោះគឺត្រូវមានធនធាន មនុស្សល្អ មានទីលានហ្វឹកហាត់ និង សម្ភារៈហ្វឹកហាត់ គ្រប់គ្រាន់ត្រឹមត្រូវ តាមស្ដង់ដារបច្ចេកទេស ហើយមានផែនការហាត់ហ្វឹក ហ្វឺនប្រកបដោយ វិទ្យាសាស្ត្រកីឡា ការស្នាក់នៅ ហូបចុកបានត្រឹមត្រូវ ជាមួយនឹងរបប អាហារដែលមាន កាឡូរី មានអនាម័យល្អ។

លោកប៉ុន សុខ ដែលជាប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា វគ្គនេះសិក្សាលំអិតទៅលើ វិសាលភាពនៃការ ហ្វឹកហាត់ ការរៀបចំផែនការ ហ្វឹកហាត់រយៈពេល ៥ ខែ ការអនុវត្តន៍ផែនការរយៈពេល ៥ ខែ ។ បទបញ្ជាផ្ទៃក្នុងនៃការគ្រប់ គ្រងការហ្វឹកហាត់ ក្នុងមណ្ឌល ប្រមូលផ្ដុំ យន្តការនៃការគ្រប់គ្រង ការប្រមូលផ្ដុំ នីតិវិធីនៃការប្ដូរគ្រូបង្វឹក និង កីឡាករ កីឡាការិនីជម្រើសជាតិ ការវាយតម្លៃក្នុង សៀវភៅតាមដាន ។ វគ្គនេះសិក្សាទៅលើ របបចំណីអាហារ វិធីសាស្ត្រ និង ចិត្តសាស្ត្រ ការយល់ដឹងពីរាងកាយ និង ចលនា អនា ម័យកីឡា ការសង្គ្រោះបឋម និង ការយលដឹងពីការ ប្រឆាំងសារធាតុដូប៉ា៕

លោក ស៊ាន បូរ៉ាត៖គ្រូជម្រើសជាតិ ផ្តល់ចំណេះដឹង ដល់សិស្សហ្វឹកហាត់ ត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស

លោក ស៊ាន បូរ៉ាត៖គ្រូជម្រើសជាតិ ផ្តល់ចំណេះដឹង ដល់សិស្សហ្វឹកហាត់ ត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស

លោក ស៊ាន បូរ៉ាត៖គ្រូជម្រើសជាតិ ផ្តល់ចំណេះដឹង ដល់សិស្សហ្វឹកហាត់ ត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស