លោករដ្ឋមន្ត្រីក្រសួងអប់រំ លុបចោលការប្រកួត កីឡាកម្រិតបឋមសិក្សា ទូទាំងប្រទេសឆ្នាំ២០១៥-២០១៦ នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួង អប់រំយុវជន និង កីឡា ហង្ស ជួនណារ៉ុន បានសម្រេចលុបចោល ការប្រកួតកីឡាកម្រិត បឋមសិក្សាទូទាំង ប្រទេសសម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ដែលគ្រោងធ្វើនៅ ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តចាប់ ពីថ្ងៃទី៣០ មីនា ដល់១០មេសា ឆ្នាំ២០១៦ភ្លាមៗនោះ។

ការលុបចោលនេះ ដើម្បីទុកឱកាសឲ្យ សាលាបឋមសិក្សាតាមបណ្ដា ២៥ ខេត្ត-ក្រុងនានាដើម្បី ពង្រឹងសកម្មភាពអប់រំកាយ ក្នុងម៉ោងសិក្សា និងក្រៅម៉ោង សិក្សាពិសេសពង្រឹង ក្លិបកីឡាតាមសាលារៀន សមាគមកីឡា រាជធានីខេត្តដែល ជាមូលដ្ឋាននៃ ការតម្រង់ទឹសឲ្យ ស្របជាមួយ សកម្មភាពកសាងថ្នាល កីឡាវ័យក្មេងរបស់ស ហព័ន្ធជាតិតាមប្រ ភេទកីឡានីមួយៗ ។

លោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា មានប្រសាសន៍ថា មានអ្នកមិនសូវសប្បាយចិត្ត និងអ្នកមិនសប្បាយ ចិត្តច្រើនដែរនៅពេលដែល មានការលុបចោល ការប្រកួតកីលាបឋមសិក្សានេះ លោក បានដាក់ជាសំណួរថា នៅកន្លែងប្រកួត សុទ្ធតែមានសរសេរពាក្យ ស្លោកថា កីឡានាំមកនូវមិត្តភាព និងសុខភាព លោកបានបន្ទោសថា នេះជាពាក្យស្លោកដែលគេដាក់ គ្រាន់តែដើម្បីលើក ទឹកចិត្តខ្លួនឯងតែប៉ុណ្ណោះ ។

លោក បានដាក់ជាសំណួរថា តើមានសុខភាពទេ បើការប្រកួតបាល់ទាត់ លើទីលានដែលមានដីហ៊ុយ ទ្រលោមនោះ? តើមានសុខភាពទេ បើប្រកួតបាល់ទាត់ លើទីលានដែលមានតែភក់ ហើយឯកសណ្ឋាន កីឡាប្រឡាក់ដោយភក់នោះ នេះជាការបំផ្លាញសុខភាពទៅវិញទេ ។ ប្រកួតលើទីលានបែបនេះ តើវាជាប្រភេទកីឡាដើម្បីសុខភាព ឬដើម្បី បំផ្លាញសុខភាព ? ពេលនេះយើងត្រូវដកខ្លួន ចេញពីការប្រកួត លើទីលានដែលមាន ស្ថានភាពបែបនេះដើម្បីរៀបចំឲ្យ មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ មានទីលានល្អមិន ប៉ះពាល់ដល់សុខភាព ។

 នេះគ្រាន់តែជាការផ្អាកការ ប្រកួតកីឡា ក្នុងកម្រិតបឋមសិក្សា ជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយនៅពេលដែល យើងមានហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់ដែល យ៉ាងហោចណាស់ វាមិនបំផ្លាញសុខភាព នោះការប្រកួតនឹង ត្រូវរៀបចំឲ្យ មានឡើងវិញហើយ ៕

លោករដ្ឋមន្ត្រីក្រសួងអប់រំ លុបចោលការប្រកួត កីឡាកម្រិតបឋមសិក្សា ទូទាំងប្រទេសឆ្នាំ២០១៥-២០១៦ នៅខេត្តបន្ទាយមានជ័យ

លោករដ្ឋមន្ត្រីក្រសួងអប់រំ លុបចោលការប្រកួត កីឡាកម្រិតបឋមសិក្សា ទូទាំងប្រទេសឆ្នាំ២០១៥-២០១៦ នៅខេត្តបន្ទាយមានជ័យ