សាន់ វិសាល ស្ងាត់ៗ មានកូនស្រីម្នាក់ ធ្វើខួបកំណើត គម្រប់១ឆ្នាំ ម្សិលមិញ

ភ្នំពេញៈ កាលពីពេលកន្លងទៅថ្មីៗនេះ ពិធីករប្រចាំស្ថានីយ ទូរទស្សន៍ហង្សមាស លោក សាន់ វិសាល ត្រូវបានអតីតសង្សារ ចេញមុខបកអាក្រាតថា លោកលួចមាន ទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយតួឯកស្រីក្នុងរឿង «រនាតស្នេហ៍» នាង ម៉ម ស្រីពៅ រហូតដល់មានកូនស្រីម្នាក់ ទាំងដែលមិនទាន់រៀបការ តាមប្រពៃណី ប៉ុន្តែរឿងនេះ មិនត្រូវបាន លោកចេញមុខបកស្រាយឡើយ ។ នៅទីបំផុតការពិតក៏ត្រូវ បានលាតត្រដាង ព្រោះតែលោកបានចំណាយ ទុនរាប់ពាន់ដុល្លារ រៀបចំកម្មវិធីជប់លៀង ខួបកំណើតគម្រប់១ឆ្នាំ ឲ្យកូនស្រីឥតខាន់ស្លា កាលពីម្សិលមិញ ។

ដូចពាក្យចាស់ លោកពោលថា ក្រដាសខ្ចប់ភ្លើងមិនជិតទេ ការពិតមុនក្រោយវានឹង លាតត្រដាង ជាក់ស្តែងដូចពេលថ្មីៗនេះ ពិធីកររូបសង្ហារ លោក សាន់ វិសាល បានធ្វើ ឲ្យមហាជន មានការភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ លោកបានរៀបចំកម្មវិធី ជប់លៀងខួបកំណើត ឲ្យកូនស្រីរបស់លោក ដែលមានឈ្មោះថា សាល ពុទ្ធិប្រាថ្នា គម្រប់១ឆ្នាំ ជាមួយនាង ម៉ម ស្រីពៅ ទាំងដែលលោក និងភរិយាមិនទាន់បានដឹកដៃគ្នា ចូលរោងការតាមប្រពៃណីនៅឡើយ ។

នៅថ្ងៃទី២៧ ខែមីនាម្សិលមិញនេះ លោក សាន់ វិសាល បានរៀបចំពិធីជប់លៀងខួបកំណើត នៅភោជនីយដ្ឋាន គង់អង្គរ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយលោកបាន អញ្ជើញ វត្តមានអ្នកសិល្បៈ ចូលរួមអបអរ យ៉ាងច្រើនកុះករ ។

ជុំវិញព័ត៌មាន លម្អិតពាក់ព័ន្ធ ការរៀបចំកម្មវិធីជប់លៀង ខួបកំណើតឲ្យកូនស្រី កាលពីរាត្រីយប់មិញនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅលោក នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ ដើម្បីសាកសួរ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ៕