វិធីការពារទ្វារមាសស្ត្រី កុំឱ្យរលាក

អនាម័យ​ល្អ ​អាច​ជួយ​ការ​ពារ ​ការ​រលាក​ទ្វារ​មាស​ប្រភេទ​ មួយ​ចំនួន ​កុំ​ឱ្យ​កើត​ឡើង​ម្ដង​ទៀត ​និង​អាច​កាត់​បន្ថយ ​រោគ​សញ្ញា​មួយ​ចំនួន​បាន។
វិធីការពារទ្វារមាសស្ត្រី កុំឱ្យរលាក ដូ​ច្នោះ ​អ្នក​ត្រូវ​អនុវត្តន៍ ​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន ​ដូច​ជា ៖ •    ជៀស​វាង ​ការ​ងូត​ទឹក​នៅ​ក្នុង​អាង​ទឹក​ក្តៅ ​និង​ស្ប៉ា​ទឹក​គួច ​ជា​ដើម ​ហើយ​ត្រូវ​លាង​ជម្រះ ​ឱ្យ​បាន​ស្អាត ​នៅ​ប្រ​ដាប់​បន្ត​ពូជ​ផ្នែក​ខាង​ក្រៅ បន្ទាប់​ពី​ងូត​ទឹក​រួច ​ហើយ​ត្រូវ​សម្ងួត​ឱ្យ​បាន​ស្ងួត​ល្អ ​ដើម្បី​បង្ការ​ការ​រលាក ​និង​មិន​ត្រូវ​ប្រើ​សាប៊ូ ​ដែល​មាន​ក្លិន​ក្រអូប ​ឬ​អាក្រក់​ខ្លាំង ​ហើយ​មិន​ត្រូវ​ប្រើ​ទឹក​អនាម័យ ឬថ្នាំ​សម្លាប់​បាក់​តេរី ​ដើម្បី​ធ្វើ​ការលាង​សម្អាត​នោះ​​ទេ​។
•    ជៀស​វាង​ការ​ប្រើ​ប្រាស់ ​សំឡី​អនាម័យ ​ដែល​មាន​ក្លិន​ក្រអូប។
•    ត្រូវ​ជូត​សម្អាត ​ពី​មុខ​ទៅ​ក្រោយ​ បន្ទាប់​ពី​បត់​ជើង​ធំ​រួច ​ដើម្បី​ការ​ពារ ​ការ​រីក​រាល​ដាល​នៃ​បាក់​តេរី​ពី​លា​មក ​ចូល​ទៅ​ក្នុង​ទ្វារ​មាស។
•    មិន​ត្រូវ​ប្រើ​ទឹក​ថ្នាំ ​សម្រាប់​លាង​សម្អាត ​ព្រោះ​ថា ​វា​អាច​មាន​ការ​រំខាន ​ដល់​រាង​កាយ​ធម្មតា​ ដែល​រស់​នៅ​ក្នុង​ទ្វារ​មាស ​និង​អាច​បង្កើន​ការ​ប្រឈម ​នៃ​ការ​ឆ្លង​នៅ​មេ​រោគ​ទ្វារ​មាស។
•    ប្រើ​ស្រោម​អនាម័យ​ នៅ​ពេល​រួម​ភេទ ​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ ​តាម​រយៈ​ការ​ផ្លូវ​ភេទ។
•    ត្រូវ​ស្លៀក​លីអូ​ មាន​ជាតិ​កប្បាស ​ឬ​អ្ន​កអាច​មិន​ស្លៀក ​នៅ​ពេល​គេង ​ដើម្បី​ការ​ពារ​សំណើម​ នៅ​ជុំ​វិញ​ប្រ​ដាប់​បន្ដ​ពូជ​៕
អត្ថបទៈRamy
ប្រភពៈ health.com.kh