វិធី​កំចាត់​ពង​បែក​ក្នុង​មាត់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ថ្នាំ!

ពង​បែក​ក្នុង​មាត់ ​តែង​តែ ​កើត​គ្រប់​មនុស្ស ​ទាំង​អស់ ​មិន​ថា​បុរស ​ស្រ្តី​ឬជាតិ​សាសន៍​ អ្វី​នោះ​ទេ​ គឺ​កើត​ទាំង​អស់​ ហើយ​វា ​ប្រព្រឹត្ត​ទៅ ​នៅ​ក្នុង​មាត់ ​រួម​មាន ​បបូរ​មាត់​លើ, ​ក្រោម, ​ថ្ពាល់​ខាង​ឆ្វេង​ស្តាំ, ក្រោម​អណ្តាត ​និង​ជួន​កាល ​អាច​កើត​ឡើង​ នៅ​អញ្ចាញ​ធេ្មញ ​ជា​ដើម​។ ​ប្តូរ​មក​សាក​ល្បង​វិធី​ងាយៗ​ទាំង​នេះ​ដើម្បី​ព្យា​បាល​ដោយ​មិន​បាច់​ប្រើ​ថ្នាំ៖
វិធី​កំចាត់​ពង​បែក​ក្នុង​មាត់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ថ្នាំ!
•យក​កែវ​ដាក់​ទឹក​ ជា​មួយ​នឹង​អំបិល ​មួយ​ស្លាប​ព្រា ​រួច​ហើយ​ដាក់ ​ចូល​ក្នុង​មាត់​ របស់​អ្នក ​មួយ​រយៈ ​ដោយ​ការ​បៀម ​ឬខ្ពុល​មាត់​ជា​ដើម។
•នៅ​ពេល​ល្ងាច ​ផឹក​ទឹក​ធម្មតា ​កុំ​ត្រ​ជាក់​ពេក ​និង​កុំ​ក្តៅ​ពេក ​បន្ទាប់​មក ​ច្របាច់​ ក្រូច​ឆ្មា​ក្នុង​កែវ ​រួច​ផឹក​តែ​ម្តង ​ដោយ​មិន ​ប្រើ​ប្រាស់ ​ស្ករ​នោះ​ទេ។
•ស្អែក​ឡើង ​ព​ង​បែក​ក្នុង​មាត់ ​របស់​អ្នក ​នឹង​បាន​ជា​សះ​ស្បើយ​ហើយ។
គួរ​បញ្ជាក់ ​ផង​ដែរ​ថា ​វិធី​សាស្ត្រ​នេះ ​បាន​ត្រូវ​គេ​អនុវត្តន៍ ​រួច​ហើយ ​ពិត​ជា ​សះ​ស្បើយ​មែន ​ហើយ​ក៏​បាន​ ចែក​រំលែក ​បទ​ពិសោ​ធន៍ ​ដល់​អ្នក​ដទៃ​ផ្សេង ទៀត​ឱ្យ ​បាន​ដឹង ​ពី​វិធី​ព្យា​បាល ​របស់​រូប​គេផ្ទាល់​។ ​ដូច្នេះ ​ប្រសិន​ជា ​ប្រិយ​មិត្ត​ មាន​បញ្ហា ​ពង​បែក​ ក្នុង​មាត់​នោះ ​វិធី​សាស្ត្រ​នេះ ​អាច​ជួយ​បាន ​ព្រោះ​មាន​គេ អនុវត្តន៍​វា​រួច​រាល់​ ផង​ដែរ។
អត្ថបទៈ Ramy
ប្រភពៈ cambo-report

  • វិធី​កំចាត់​ពង​បែក​ក្នុង​មាត់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ថ្នាំ!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព