សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​ទីតាំង​ស្តុក​គ្រញូង​១​កន្លែង ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង​

សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​ទីតាំង​ស្តុក​គ្រញូង​១​កន្លែង ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង​

ត្បូងឃ្មុំ ​៖ នៅ​រសៀល​ថ្ងៃត្រង់​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ខេត្ត​ត្បូង​ឃុំ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​គ្រញូង​១​កន្លែង ចំណុច​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ​ស្រុក​ពញាក្រែក ដែ​ល​គេ​ដឹង​ច្បាស់​ថា ជា​របស់​កូនលោក​មេឃុំ​ត្រពាំង​ផ្លុ​ង​នេះ​តែម្តង។ ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ ក៏​មា​ន​ការ​ប៉ះ​ពាក្យសម្ដី​មិន​សមរម្យ​ពី​ក្រុម​ម្ចាស់​ស្តុក​ឈើ​គ្រញូង​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​រយៈ​ពេល​កន្លងមក​ផង​ដែរ។​
​ ​
កម្លាំង​ចម្រុះ រួមមាន រដ្ឋបាល​ព្រៃឈើ អាវុធហត្ថ​ស្រុក​ពញាក្រែក អាវុធហត្ថ​បញ្ជាការដ្ឋាន​ខេត្ត បាន​រឹបអូស​ឈើ​គ្រញូង​ចំនួន​៤.៦៩៦ ស្មើនឹង​ជាង​១៧​តោន ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​ចម្រុះ​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ។

​កម្លាំង​ចម្រុះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា លោក​មេឃុំ​អះអាង​ទាំង​គ្មាន​ញញើត​ថា ឈើ​គ្រញូង​នោះ​ជា​របស់​គាត់ ហើយ​គាត់​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។​
​ ​
លោក ហែម យៀប មេឃុំ​ត្រពាំង​ផ្លុ​ង​បាន​បរិយាយ​ថា ឈើ​គ្រញូង​នោះ ជា​ឫស​ក្រញូង​ទេ ហើយ​ជា​របស់​កូនស្រី​គាត់។ កម្លាំង​ដែល​ចុះ​មក​នោះ មិន​មាន​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ មិន​មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ទេ​។ កម្លាំង​ដែល​ចុះ​មក​ឃាត់ គឺ​គ្មាន​កម្លាំង​ប៉ូលិស ប៉េអិម មក​ជា​មួយ​ទេ មក​ចាក់​សោ​ផ្ទះ​កូន​គាត់​ជាង​១​ម៉ោង ទើប​មាន​កម្លាំង​ប៉េអិម​មកដល់ ហើយ​គាត់​សូម​ឲ្យ​ចាក់សោ ដើម្បី​ឲ្យ​កូន​គាត់​មក​ដាំបាយ​ឲ្យ​កូន​វា​ហូប​ក្នុងនាម​អាជ្ញាធរ គាត់​មាន​សិទ្ធិ​ចាត់ចែង​អីចឹង៕