ម្ចាស់​សាយ​ឡូត៍ ប្រើ​ល្បិច​ចំណេញ​ភ្នែកជញ្ជីង ដោយ​យក​ខ្សាច់​លាយ​នឹង​ដំឡូង​ស្ងួត​

ម្ចាស់​សាយ​ឡូត៍ ប្រើ​ល្បិច​ចំណេញ​ភ្នែកជញ្ជីង ដោយ​យក​ខ្សាច់​លាយ​នឹង​ដំឡូង​ស្ងួត​

បាត់ដំបង ៖ កម្មករ​មួយ​ចំនួន រួម​ទាំង​ម្ចាស់​សាយ​ឡូត៍​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ដើម្បី​យក​ទៅ​សាកសួរ ​បន្ទាប់ពី​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​គេ​បាន​ប្រទះឃើញ​ដំឡូង​ស្ងួត​ដែល​ស្ថិត​នៅ​ក្នុង​សាយ​ឡូត៍​នោះ​ត្រូវ​បាន​គេ​លាយ​ជា​មួយ​នឹង​ដីខ្សាច់​យ៉ាង​ច្រើន​ផង​ដែរ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រភព​ដែល​នៅ​ព្រំដែន​បាន​បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ​ជា​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ ត្រង់​ចំណុច​សាយ​ឡូត៍​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អូរ​កណ្ដោល ឃុំ​ត្រាវ​ជូរ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មានការ​ភ្ញាក់ផ្អើល​ ដោយសារតែ​ដំឡូង​មី​ស្ងួត​ដែល​គេ​ចាក់​​នៅ​ក្នុង​សាយ​ឡូត៍​នោះ​សុទ្ធតែ​មានការ​លាយ​ជាមួយនឹង​ដីខ្សាច់​ទាំងអស់។​

ប្រភព​ដដែល​បាន​បន្ត​ថា ការ​ធ្វើ​បែបនេះ​ គឺ​គេ​អាច​យល់​បាន​យ៉ាង​ច្បាស់​ថា​ គឺជា​ការ​កេង​យក​ចំណេញ​លើ​ភ្នែកជញ្ជីង​តែប៉ុណ្ណោះ ប៉ុន្តែ​ការ​ធ្វើ​គំនិត​បែបនេះ​វា​អាចធ្វើ​ឲ្យ​ខូច​ដល់​ម្ចាស់​សាយ​ឡូត៍​ដទៃ​ទៀត​ដែល​គេ​មានគំនិត​ត្រឹមត្រូវ និង​សុចរិត​ទៀងត្រង់ ហើយ​បញ្ហា​នេះ​ក៏​មាន​ប្រភព​ជាច្រើន​បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​ម្ចាស់​សាយ​ឡូត៍​ខាង​លើ​នេះ​ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ម្ចាស់​សាយ​ឡូត៍ និង​កម្មករ​មួយ​ចំនួន​ដែល​ជា​អ្នក​លាយ​ដីខ្សាច់​ជាមួយនឹង​ដំឡូង​ស្ងួត​នេះ ទៅកាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​ និង​ចង់​ដឹង​អំពី​មូល​ហេតុនេះ​ការ​ធ្វើ​បែបនេះ ព្រោះ​វា​ជា​ទង្វើ​មួយ​ផ្ទុយ​ពី​ផ្លូវច្បាប់ ដែល​មនុស្ស​គ្រប់រូប​មិន​អាច​ទទួល​យក​បាន៕