ម៉ូតូ​២​គ្រឿង​ជិះ​បុក​គ្នា ​រង​របួស​ធ្ងន់ ​និង​ស្រាល​៣​នាក់​

ម៉ូតូ​២​គ្រឿង​ជិះ​បុក​គ្នា ​រង​របួស​ធ្ងន់ ​និង​ស្រាល​៣​នាក់​



ភ្នំពេញ ៖ មនុស្ស​៣​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល ​ព្រមៗ​គ្នា ​បន្ទាប់ពី​មាន​ភាគី​ម៉ូតូ​ម្ខាង​ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​មក​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ឌុប​គ្នា​៣​នាក់​ ខណៈ​ពេល​បើក​មក​អែប​នៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវ​2004 ​ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ម៉ូតូ​បង្ក​ម៉ាក​ស្មា​ក់ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1AN1030​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ ជិះ​ម្នាក់​ឯង​ ដោយ​ស្ថានភាព​ស្រវឹង។ ម៉ូតូ​បង្ក​ម៉ាក​វ៉េវ​ ពណ៌​ក្រហម ​ពាក់​ស្លាក​ភ្នំពេញ​1AA3948​ ជិះ​គ្នា​៣​នាក់​ស្រី​២​នាក់ និង​ប្រុស​ម្នាក់ ​ហើយ​អ្នក​រត់​ម៉ូតូឌុប​រង​របួស​ធ្ងន់ ​បើកបរ​ពី​ជើង​ទៅ​ត្បូង។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ឌុប​នារី​២​នាក់​ដែល​បើកបរ​ពី​ជើង​ទៅ​ត្បូង ​ហើយ​ស៊ី​ញ៉ូ​មក​អែប​កៀន​ខាងឆ្វេង​ដៃ​របស់​ខ្លួន​ ស្រាប់តែ​ពេល​នោះ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត ​បើក​ក្នុង​ស្ថានភាព​ស្រវឹង​យ៉ាង​លឿន​មក​បុក​ម៉ូតូ​រងគ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ដួល​បោក​នឹង​ថ្នល់​បែក​ក្បាល​យ៉ាង​ដំណំ។

ប្រភព​បន្ត​ថា ​ក្រោយពេល​កើតហេតុ ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ​ ហើយ​ម៉ូតូ​ទាំង​២​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់​ធ្នាប់​ចរាចរណ៍ នៃ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕
ម៉ូតូ​២​គ្រឿង​ជិះ​បុក​គ្នា ​រង​របួស​ធ្ងន់ ​និង​ស្រាល​៣​នាក់​
ម៉ូតូ​២​គ្រឿង​ជិះ​បុក​គ្នា ​រង​របួស​ធ្ងន់ ​និង​ស្រាល​៣​នាក់​