រថយន្ត​២​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​មន្ត្រី​នគរបាល​នាយកដ្ឋាន​ភស្តុភារ​ម្នាក់​ស្លាប់​នឹង​កន្លែង​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ដោយ​រថយន្ត​ដឹក​ដី​១​គ្រឿង​បុក​គ្នា​ជា​មួយ​រថយន្ត​កាមរី​ហើម នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៣ ត្រង់​ចំណុច​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​មន្ត្រី​នគរបាល​នាយកដ្ឋាន​ភស្តុភារ សម្ភារៈ​បច្ចេកទេស ក្រសួងមហាផ្ទៃ​ម្នាក់ កៀប​ក្នុង​រថយន្ត ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ កៅ សុខលាភ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​នគរបាល​ បម្រើ​ការ​នៅ​នាយកដ្ឋាន​ភស្តុភារ សម្ភារៈ​បច្ចេកទេស ក្រសួងមហាផ្ទៃ ជិះ​រថយន្ត​ម៉ាក​កាមរី ហើម ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-8248 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ (​ពី​ខេត្ត​កំពត​មក​ភ្នំពេញ​)។ ចំណែក​រថយន្ត​ដឹក​ដី ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ ក្រោយ​កើតហេតុ តៃកុង​ឡាន​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។

រថយន្ត​ដឹក​ដី​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ទំនង​អ្នក​បើកបរ​រថយន្ត​កាម​រី​ហើម​គាត់​ងងុយ​ក៏​ជ្រុល​បុក​ជាមួយ​រថយន្ត​ដឹក​ដី​ពេញទំហឹង បណ្តាលឲ្យ​ភាគី​ខាង​រថយន្ត​កាមរី​ហើម​កៀប​តៃកុង​ជាប់​ក្នុង​រថយន្ត​ស្លាប់​ភ្លាមៗ។ ដោយឡែក ​រថយន្ត​រង​ការខូចខាត​ទាំងស្រុង​។ រីឯ​រថយន្ត​ដឹក​ដី ក៏បាន​ក្រឡាប់​នៅលើ​ដងផ្លូវ​ផងដែរ ក្រោយ​កើតហេតុ តៃកុង​ឡាន​បាន​រត់​គេចខ្លួនបាត់ ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​ចំណុច​កើតហេតុ។

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​វាស់វែង សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​ដង្កោ បាន​ប្រគល់​រថយន្ត​ទាំង​២​គ្រឿង​ឲ្យ​ទៅ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​។ ចំណែក​សព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕