សប្បុរសជន​បន្ទាយមានជ័យ ​ចែក​អំណោយ ​និង​ផ្តល់​អាហារ​១​ពេល ​ដល់​ពលរដ្ឋ​ទីទ័លក្រ និង​ជន​អ​នាថា​

សប្បុរសជន​បន្ទាយមានជ័យ ​ចែក​អំណោយ ​និង​ផ្តល់​អាហារ​១​ពេល ​ដល់​ពលរដ្ឋ​ទីទ័លក្រ និង​ជន​អ​នាថា​



បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ទីទ័លក្រ ពិការភាព និង​អ្នកសុំទាន​ចំនួន​៥០​នាក់ បាន​ទទួល​អំណោ​យ​សប្បុរស ពី​ក្រុម​ជំនុំ​មេ​តូ​ឌី​ស្ទ​បន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅ​បរិ​វេណ​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​បន្ទាយមានជ័យ ក្នុងភូមិ​គោ​ដ្ឋាន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក គឹម វិវឌ្ឍន៍ ជា​អនុប្រធាន​នៃ​ក្រុម​ជំនុំ​មេ​តូ​ឌី​ស្ទ​កម្ពុជា​ និង​ជា​គ្រូ​គង្វាល​នៃ​ក្រុម​ជំនុំ​មេ​តូ​ឌី​ស្ទ​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៦​ហើយ ​ដែល​ក្រុម​ជំនុំ​របស់​ចែក​ជូន​អំណោយ​រួមមាន អង្ករ​១០​គីឡូក្រាម កន្ទេល​១ មុង​១ ទឹកស៊ីអ៊ីវ​១​យួរ អំបិល ស្ករស ថវិកា​៥​ពាន់ និង​អាហារ​រួម​១​ពេល ដល់​បងប្អូន​ពលរដ្ឋ​ទីទ័លក្រ ពិការភាព និង​អ្នកសុំទាន មាន​ចំនួន​៥០​នាក់ ដោយ​ចំណាយ​អស់​ថវិកា​ចំនួន​១៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ថវិកា​ទាំងនេះ​បាន​មកពី​ការចូលរួម​របស់​ក្រុម​ជំនុំ​មេ​តូ​ឌី​ស្ទ​បន្ទាយមានជ័យ៕

សប្បុរសជន​បន្ទាយមានជ័យ ​ចែក​អំណោយ ​និង​ផ្តល់​អាហារ​១​ពេល ​ដល់​ពលរដ្ឋ​ទីទ័លក្រ និង​ជន​អ​នាថា​

សប្បុរសជន​បន្ទាយមានជ័យ ​ចែក​អំណោយ ​និង​ផ្តល់​អាហារ​១​ពេល ​ដល់​ពលរដ្ឋ​ទីទ័លក្រ និង​ជន​អ​នាថា​