គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៧​មីនា កើតឡើង​១៣​លើក

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៧​មីនា កើតឡើង​១៣​លើក



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១៣​លើក ក្នុង​នោះ​យប់​៩​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់ (ប្រុស) រង​របួស​ធ្ងន់​១៧​នាក់ (ស្រី២​នាក់) និង​របួសស្រាល៨​នាក់ (ស្រី១​នាក់)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២០​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​១៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង និង​ថ្មើរជើង​១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៥​លើក ,​ស្រវឹង​៤​លើក ,​និង​មិន​ប្រកាន់​ស្តាំ​៤​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​២៣​នាក់ (​យប់​៥​នាក់)។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៤​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​៧​លើក និង​ផ្លូវលំ​ចំនួន ២​លើក។ យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​១០​លើក រថយន្ត​ធុន​តូច​១​លើក រថយន្ត​ធុន​ធំ​១​លើក និង​គោយន្ត​១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​តាកែវ​១​លើក ស្លាប់​១​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ព្រះសីហនុ​៤​លើក របួស​១១​នាក់ (ស្រី១​នាក់)។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៤.៤២៧​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​២.១២៧​គ្រឿង និង​ពិន័យ​សរុប​២.៣០០​គ្រឿង៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៧​មីនា កើតឡើង​១៣​លើក