ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​

6 Videos


​​ម្តាយ​របស់​តារា​សម្តែង​រូប​សង្ហា Nicky Wu ពិតជា​សប្បាយរីករាយ​យ៉ាងខ្លាំង ក្រោយពី​កូនប្រុស​ប្រារព្ធ​ពិធីមង្គលការ​យ៉ាង​អ​ធឹ​ក​អធម​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពីពេល​ថ្មី​នេះៗ ។​

ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​

M88


​ ​អ្នកស្រី​បាន​ប្រាប់ថា អ្នកស្រី​រំភើប​ស្ទើរតែ​ស្រក់​ទឹកភ្នែក ក្រោយពី​កូនប្រុស​ប្រកាស​ពី​សេចក្តីស្នេហា​ទៅ​កូនប្រសា​ស្រី នាង Cecilia តែ​អ្នកស្រី​ក៏មាន​អារម្មណ៍​សោកស្តាយ និង ចង់​សុំ​អភ័យទោស​ទៅ​អតីត​កូនប្រសា នាង Ma Yashu ផងដែរ ដោយ​អ្នកស្រី​បាន​និយាយថា «​ពេលនោះ Ma មិន​បានទទួល​ពិធីមង្គលការ​នោះទេ ហើយ​ពេលនោះ​យើង​គួរតែ​ផ្តល់​វា​ឲ្យ​នាង​» ។

ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​

អ្នកស្រី​បាន​ប្រាប់ទៀតថា ពេលដែល Nicky និង Yashu នៅ​ទាក់ទង​គ្នា គ្រួសារ​អ្នកស្រី​ពុំមាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​សម្រាប់​នាង​ឡើយ ហើយ​អ្វីៗ​ក៏​ចេះតែ​បណ្តោយ​តាម​នឹង តែ​ក្រោយពេល​លែងលះគ្នា ទើប Nicky អាច​រកប្រាក់​ចំណូល​បាន​ច្រើន ទើប​គេ​អាច​ប្រារព្ធ​ពិធីមង្គលការ​ដ៏​ធំ​បែបនេះ ។​

ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​

​ ​គួរ​រំឭក​ដែរ​ថា ពេលដែល Nicky ភ្ជាប់​ចំណង​ស្នេហ៍​នៅ​ឆ្នាំ ២០០៦ ជាមួយនឹង​អតីត​ភរិយា លោក​បានទទួល​រ៉ាប់រង​បន្ទុកគ្រួសារ​ជាច្រើន ដូចជា​ត្រូវ​សងបំណុល​ដែល​ឪពុក​លោក​ខ្ចី​គេ​ជាដើម មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​បានដឹង​ដែរ​ថា ចិញ្ចៀន​អាពាហ៍ពិពាហ៍​ដែល​នាង Yashu ថា លោក Nicky ទិញ​ឲ្យ​នាង​នោះ មិនមែនជា​លុយ​ពី​ហោប៉ៅ​លោក Nicky ទេ គឹជា​លុយ​របស់​នាង Yashu ទៀតផង ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​ម្តាយ Nicky Wu បង្ហាញ​អារម្មណ៍​សោកស្តាយ​សម្រាប់​អតីត​ភរិយា​កូនប្រុស​