ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​

6 Videos


​ពិតជា​ធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ភាព​លេចធ្លោ​របស់លោក ជែ​ម​ម៉ា (James Ma) ដែលជា​តារា​សម្តែង​ទើបតែ​រះ​ក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​សមត្ថភាព​ការសម្តែង​របស់លោក​ហាក់ដូចជា​ស្ទុះ​លឿន​មិន​គួរឱ្យ​ជឿ ជាពិសេស លោក ជែ​ម ម៉ា បាន​បង្កើន​ប្រជាប្រិយភាព​របស់លោក​យ៉ាងខ្លាំង​តាមរយៈ​រឿង «​អ្នកបម្រើ​ផែនដី​» (Ka Badin) ដែល​សម្តែង​ជា​គូ​ជាមួយ​អ្នកនាង មែ​ត ភី​រ៉ានី (Matt Peranee ) ។​

ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​

M88


ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​

​នា​ចុងឆ្នាំ ២០១៦ នេះ លោក ជែ​ម​ម៉ា និង អ្នកនាង ម៉ា​ហ្គី រ៉ាស៊ី (Margie Rasri) ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​ស្រមោល​ដួង​ច័ន្ទ​» (Tai Ngao Jan) បាន​ចាប់​ដៃគូ​សម្តែង​ជាមួយគ្នា​តាមរយៈ​រឿង «​អាគម​» (Akom) ដោយ​វត្តមាន​លើក​នេះ ពិតជា​ត្រឡប់មក​ជាមួយ​ភាពស្រស់​សង្ហារ កែវភ្នែក​ពោរពេញ​ដោយ​មន្ត​ស្នេហ៍ និង ថែមទាំង​ពូកែ​ដាក់​អារម្មណ៍​ចំពោះ​ដៃគូ​បានល្អ​ឥតខ្ចោះ​។​

ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​

​រឿង​ថ្មី​របស់លោក ជែ​ម​ម៉ា មួយ​នេះ ហាក់​ធ្វើ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​គ្រាន់តែ​ឃើញ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​លោក​ជាមួយ​អ្នកនាង ម៉ា​ហ្គី គឺ​មើលទៅ​ពោរពេញ​ដោយ​អារម្មណ៍​ស្នេហា​បែប​រ៉ូ​មែន​ទិ​ក ហើយ​ថែមទាំង​ក្រសែភ្នែក​របស់​អ្នក​ទាំងពីរ​ដូចជា​បាញ់​ទ​ម្លោះ​ដល់​បេះដូង​ភាគី​ម្នាក់ៗ​។​

ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​

​គួរបញ្ជាក់​ផងដែរ តាមរយៈ​រូបថត​ទាំងនេះ សរ​បញ្ជាក់​ឱ្យឃើញថា ភាពស៊ីចង្វាក់​របស់​តារា​ទាំងពីរ​ពិតជា​ត្រូវ​គ្នា​ខ្លាំងណាស់ បើ​អ្នកនាង ម៉ា​ហ្គី មិនទាន់មាន​ម្ចាស់​បេះដូង​ទេ មួយគូ​ក៏​ប្រហែលជា​អាច​អភិវឌ្ឍ​និស្ស័យ​ស្នេហ៍​ក្រៅ​ឆាក តែ​យ៉ាងណាក្តី​ក៏​គួរ​គិតដល់​អារម្មណ៍​លោក ប៉ក ផ័ត​សៈ​កន ដែលជា​ម្ចាស់​បេះដូង​របស់​អ្នកនាង ម៉ា​ហ្គី ផង​៕ ខេ​រី​
(​ប្រភព​៖ អឹម​ថៃ​)

ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​ជែ​ម​ម៉ា សម្លឹង ម៉ា​ហ្គី មិន​ដាក់​ភ្នែក មិន​ខ្វល់​ពី​អារម្មណ៍​ម្ចាស់​ចិត្ត​របស់​នាង​