អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​

6 Videos


​សម្រាប់​ការងារ​សិល្បៈ​របស់​តារាចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ថោ​ន កញ្ញា អេ​នី​ហ្សា​ម មួយរយៈ​ចុងក្រោយ​នេះ​ហាក់​មិនសូវមាន​សន្ទុះ​ខ្លាំង​ដូច​កាលពី​ឆ្នាំមុន​ឡើយ ពោលគឺ​នាង​មិនសូវមាន​បទ​ចម្រៀង​ចេញលក់​ច្រើន ហើយក៏​មិនសូវមាន​បទ​ចម្រៀង​ល្អៗ​ទាក់​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ដែរ ។ ទន្ទឹម​ការធ្លាក់​កូដ​នេះ ពាក់ព័ន្ធ​រឿង​ស្នេហា អេ​នី​ហ្សា​ម ក៏​មិនទាន់មាន​ម្ចាស់​ចិត្ត​ថ្មី​នៅឡើយ រហូត​នាង​ត្អូញត្អែរថា មួយរយៈ​កន្លងមកនេះ គ្មាន​អ្នក​យល់ចិត្ត​នាង​ថែម​ទៀតផង ។​

អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​

M88


​ជាក់ស្តែង​ពេល​អ្នកយកព័ត៌មាន​រប​ស់​យើង​សួរនាំ​ពី​រឿង​ស្នេហា អេ​នី​ហ្សា​ម បាន​ប្រាប់ថា រហូតមកដល់​ពេលនេះ នាង​មិនទាន់មាន​ម្ចាស់​ចិត្ត​នៅឡើយ គឺ​បេះដូង​នាង​នៅ​ទំនេរ​ស្អាត ព្រោះ​បុរស​ដែល​ព្យាយាម​ចូលខ្លួន​មក​រស់នៅ​ជិត​នាង ភាគច្រើន​មិន​យល់ចិត្ត​នាង ដូច្នេះហើយ​ទើប​ស្នេហា​របស់​នាង​ចេះតែ​ឃ្វាង​រហូត ។

អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​

អេ​នី​ហ្សា​ម បាន​បន្តថា ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា នាង​ជួប​ស្នេហ៍​បុរស​ជា​មន្ត្រី​យោធា​ម្នាក់ ហើយ​បុរស​ម្នាក់​នោះ​ព្យាយាម​យកចិត្ត​នាង​ថែម​ទៀតផង ប៉ុន្តែ​ព័ត៌មាន​នេះ នាង​សុំ​បញ្ជាក់​នាពេលនេះ​ថា ជា​រឿង​មិន​ពិត​ឡើយ ព្រោះ​នាង​រក​ម្ចាស់​ចិត្ត​មិនទាន់បាន​ផង ម៉េច​ថា​នាង​មាន​គូស្នេហ៍​ថ្មី​រួចហើយ ការនិយាយ​ដូច្នេះ តើ​មាន​អ្នកណា​គេ​ហ៊ាន​ស្រឡាញ់​នាង​ទៅ​?

អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​

​តាម​សម្តី​របស់ អេ​នី​ហ្សា​ម ក្រៅពី​ច្រានចោល​ព័ត៌មាន​នាង​មាន​គូស្នេហ៍​ថ្មី​នោះ តារាចម្រៀង​ស្រី​រូបនេះ​ក៏បាន​បង្ហាញ​អារម្មណ៍​ខ្លាច​មិនមាន​បុរស​ហ៊ាន​ស្រឡាញ់​នាង​ថែមទៀត ដោយ​នាង​បញ្ជាក់​ជា​ចុងក្រោយ​ថា គេ​ថា​នាង​មាន​គូស្នេហ៍​ជាម​ន្ត្រី​យោធា គឺ​អ្នកផ្សេង​នឹង​លែង​ហ៊ាន​មក​ក្បែរ​នាង​ទៀតហើយ ៕ តាន់ ចន្ថា​

អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​អេ​នី​ហ្សា​ម ប្រកែក​រឿង​សង្សារ​មន្ត្រី​យោធា​