នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​

6 Videos


​ ​​ក្រៅពី​ជា​តារាចម្រៀង នី​កូ ត្រូវបាន​គេ​ចាត់ទុកជា​តារា​សិល្បៈ ដែលមាន​រូប​សម្រស់​ស​ង្ហា​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ ។ ជារឿយៗ នី​កូ តែងតែ​មានឱកាស​ក្តោប​បាន​នូវ​ឈុត​ឃោសនា​ផលិតផល​ធំៗ​ជា​បន្តបន្ទាប់ ។ ជា​ពិ​​សេស​ថ្មីៗ​នេះ លោក​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​មិត្តៗ​យុវវ័យ តាមរយៈ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ ដោយ​ក្នុងនោះ តារាចម្រៀង នី​កូ សម្តែង​ជា​តួ​គ្រូ​ជប៉ុន ដែលមាន​រូបរាង​សង្ហា និង មាន​ម៉ូដ​សក់​ស្អាតៗ គួរឱ្យ​ចាប់អារម្មណ៍ ។

នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​

M88


អ្វីដែល​គួរឱ្យ​សរសើរ​នោះ តារាចម្រៀង នី​កូ បាន​ប្រាប់ថា លោក​មិន​ទទួល​ថត​ស្ប៉ត ផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​នោះទេ ។​ ​ថ្មីៗ​នេះ​តារាចម្រៀង​រូប​សង្ហា នី​កូ បានបង្ហាញ​វត្តមាន​នៅក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ផលិតផល GATSBY ដោយ​ក្នុងនោះ​លោក​សម្តែង​ជា​គ្រូ​ជប៉ុន ម៉ា​យ​ហេន​សាំ មុ​សេន​សេ ។ ជាមួយ​រូបរាង​ដ៏​ស្រស់ សង្ហា រួម​នឹង​ម៉ូដ​សក់​ដ៏​ស្រស់ស្អាត​បានធ្វើឱ្យ​គ្រូ​ជប៉ុន នី​កូ ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់ កូនសិស្ស​នារីៗ​ជាច្រើន ។ ស្ប៉ត​ពាណិជ្ជកម្ម​មួយ​នេះ មាន​ប្រមាណ​ជាង ៥ នាទី ។

នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​

ស្ប៉ត​មួយ​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ ជា​ពិ​សេស​​តាមរយៈ​រូបសម្បត្តិ​ដ៏​ស្រស់​សង្ហា​របស់​តារាចម្រៀង នី​កូ ។ អ្វីដែល​កត់សម្គាល់​នោះ ក្រោយពី​មានឈ្មោះ​បោះ​សំឡេង នី​កូ បាន​អះអាងថា លោក​ទទួលបាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​មុន ។ ហាក់ ខុសប្លែក​ពី​តារា​ដទៃ នី​កូ បាន​បន្ថែមថា លោក​មិន​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ឡើយ ។ ទោះបី ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ក៏ដោយ ។ លោក​យល់ថា វា​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់លោក​ក្នុងនាម​ជា​តារាចម្រៀង​យុវវ័យ ។

នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​

តែ​ពេលខ្លះ លោក​ត្រូវ​ទៅ​ចូលរួម​ច្រៀង​ទៅតាម​ការអញ្ជើញ​របស់ក្រុមហ៊ុន​នានា ។​ ​បើ​ប្រៀបធៀប​ជាមួយ​តារា​ដទៃទៀត នី​កូ ហាក់​មាន​សកម្មភាព​សិល្បៈ និង កេរ្តិ៍ឈ្មោះ​ស្ទុះ​លឿន​គួរឱ្យកត់សម្គាល់ ។ ជារឿយៗ​លោក​តែងតែ​បង្ហាញមុខ​នៅតាម​ឆាក​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍ ក៏ដូចជា​តាមបណ្តា​ខេត្ត​នានា។ មិនតែប៉ុណ្ណោះ លោក​ក៏បាន​លេច​មុខជា​បន្តបន្ទាប់​នៅតាម​ឈុត​ផ្សាយ​ផលិតផល​ធំៗ មួយចំនួន ៕​ចេ​នី​

នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​នី​កូ ប្រកាស​មិន​ទទួល​ថត​ស្ប៉​តពា​ជ្ជ​កម្ម​ដែល​ពាក់ព័ន្ធ​នឹង​… (​មាន​វីដេអូ​)​

My Handsome សេនសេម៉ាយហេនសាំុមុសេនសេ(លោកគ្រូជប៉ុនសង្ហារបស់ខ្ញំុ)

Posted by Celaline on Tuesday, March 22, 2016

​ ​
​ ​