មើល​មួយ​ភ្លែត​! ស្មានថា យក់ ឋិត​រដ្ឋា ចូល​ប្រកួត The Voice Cambodia? (​មាន​វីដេអូ​)​

6 Videos


​ឆាក​ចម្រៀង The Voice Cambodia Season II សប្ដាហ៍​ទី ៤ នេះ ពិតជា​កក្រើក​យ៉ាងខ្លាំង ដោយសារតែ​បេ​ក្ខ​នារី​មួយរូប​ដែល​មកពី​ខេត្ត​ព្រះសីហនុ ស្រី​ស្អាត​វ័យ ១៩ ឆ្នាំ ឡេង ធីតា ឬ យក់ ឋិត​រដ្ឋា ទី ២ បាន​បង្ហើរ​សំនៀង​ទាញ​ចិត្ត Coach ទាំង ៤ ឲ្យ​ដណ្ដើម​គ្នា​ចង់បាន​រូបនាង ។​

មើល​មួយ​ភ្លែត​! ស្មានថា យក់ ឋិត​រដ្ឋា ចូល​ប្រកួត The Voice Cambodia? (​មាន​វីដេអូ​)​

M88


​សម្លេង​ដ៏​ពីរោះ និង ស្ទើរតែ​ច្រឡំ​ថា​នាង​ជា​អ្នកនាង យក់ ឋិត​រដ្ឋា នោះ បានធ្វើ​ឲ្យ​ទស្សនិកជន​នៅ ក្នុង​ឆាក The Voice Cambodia Season II ភ្ញាក់ផ្អើល ស្រែក​គាំទ្រ​នាង​យ៉ាងខ្លាំង រហូតដល់ Coach ទាំង ៤ អត់ទ្រាំ​មិនបាន ហើយ​ត្រូវតែ​ចុច​ប៉ូ​តុង​ជ្រើស​រើសយក​នាង ព្រោះតែ​សម្លេង​ដ៏​ពីរោះ តាមរយៈ​បទ «​អស់​ស្នេហ៍​តែ​មិន​ចង់​បាត់បង់​បង​» របស់​អ្នកនាង យក់ ឋិត​រដ្ឋា នោះ ។​

មើល​មួយ​ភ្លែត​! ស្មានថា យក់ ឋិត​រដ្ឋា ចូល​ប្រកួត The Voice Cambodia? (​មាន​វីដេអូ​)​

​ឡេង ធីតា ត្រូវបាន Coach ទាំង ៤ ធ្វើការ​កោតសរសើរ និង​ចង់បាន​រូបនាង​ចូលរួម​ក្រុម​យ៉ាងខ្លាំង ក្នុងនោះ Coach សុវណ្ណ​រាជ បាន​លើកសរសើរ​ថា «​សម្រាប់​បទ​នេះ ធីតា ស៊ី​ផុយ​» ។ ចំណែក Coach ណុប ប៉ា​យ៉ា​រិ​ទ្ធិ វិញ បានបង្ហាញ​អារម្មណ៍​ខ្លួន​ថា «​ធីតា ប្រហែលជា​ជាប់សាច់​ឈាម ជាមួយនឹង​អ្នកនាង យក់ ឋិត​រដ្ឋា​» ថែម​ទៀតផង ។ ទីបំផុត ធីតា បានសម្រេច​ចិត្ត​ជ្រើសរើស​ចូល រួមជាមួយ​នឹង​ក្រុម​របស់ Coach ណុប ប៉ា​យ៉ា​រិ​ទ្ធិ ។​

មើល​មួយ​ភ្លែត​! ស្មានថា យក់ ឋិត​រដ្ឋា ចូល​ប្រកួត The Voice Cambodia? (​មាន​វីដេអូ​)​

​សូមបញ្ជាក់ថា ប្រវត្តិ​របស់​បេ​ក្ខ​នារី ធីតា ពិតជា​កំសត់ តែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង ពិតជា​មិនធម្មតា​នោះឡើយ ជាពិសេស​ដំណក់ទឹកភ្នែក​ដ៏​រំភើប​នាពេល​ដែល​ការប្រឹងប្រែង​របស់​នាង ទទួលបាន​ជោគជ័យ ៕ ខេមរា​

​តោះ​ទៅ​ស្ដាប់​សម្លេង យក់ ឋិត​រដ្ឋា ទី ២ បន្តិច​មើល​៖