កូនស្រី​ឥត​ខាន់ស្លា​របស់ ឈិន​ឡុង សម្រេចចិត្ត​កែខ្លួន​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ហុងកុង មាន​អ្នកនិពន្ធ​ម្នាក់​បាន​បង្ហោះ​នូវ​រូបថត​ចាស់ៗ​របស់​កូនស្រី​កំពូល​​តារា​សម្តែង​ចិន លោក ឈិន​ឡុង គឺ​នាង អ៊ូ ចាវ​លីន ដែល​ធ្លាប់​ថត​ជាមួយ​មិត្តភក្តិ​មួយក្រុម​កាលពី​នាង​នៅ​តូច និង ធ្លាប់​រស់នៅ​ជាមួយ​ម្តាយ​ប្រកបដោយ​ជីវិត​ដ៏​កម្សត់កម្រ ប៉ុន្តែ​ពេលនេះ​នាង​មាន​អាយុ ១៧ ឆ្នាំ​ទៅហើយនោះ​ ​គឺ​ជីវិត​ដ៏​កម្សត់កម្រ​កាលពីមុន​បានប្រែក្លាយ​ទៅជា​ជីវិត​រស់នៅ​ដ៏​ស្រស់ស្រាយ ប្រកបដោយ​ស្នាមញញឹម និង ភាពសប្បាយ​រីករាយ ។​

កូនស្រី​ឥត​ខាន់ស្លា​របស់ ឈិន​ឡុង សម្រេចចិត្ត​កែខ្លួន​

M88


​បើតាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កំពូល​តារា​សម្តែង​លោក ឈិន​ឡុង ដែល​ធ្លាប់តែ​ជោគជ័យ​ក្នុង​ការងារ និង សាង​ភាពល្បីល្បាញ​កន្លងមក​ក៏​ធ្លាប់បាន​ជួប​នូវ​ភាពបរាជ័យ​នៃ​ជីវិត​ស្នេហា​ផងដែរ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​កំពូល​តារា សម្តែង​រូបនេះ​អាប់ឱន​កិត្តិយស​នោះ គឺ​ចំណងស្នេហា​រវាង​លោក និង អ្នកស្រី អ៊ូ ឈី​លី ។ អ្នកស្រី អ៊ូ ឈី​លី ជា​អតីត​កញ្ញាឯក​ទូរទស្សន៍ ATV​ ហុងកុង និង ជា​តារា​សម្តែង ។ នៅពេលដែល​ការងារ​កំពុងតែ​បោះជំហាន​ទៅមុខ​ក៏​ស្រាប់​តែមាន​កូនស្រី​លួចលាក់​ជាមួយ​លោក ឈិន​ឡុង ហើយក៏​ចាប់ផ្តើម​អសោច​កេរ្តិ៍ និង ជះឥទ្ធិពល​អាក្រក់ដល់​កូនស្រី​អស់​មួយជីវិត​ទៀតផង ។​

កូនស្រី​ឥត​ខាន់ស្លា​របស់ ឈិន​ឡុង សម្រេចចិត្ត​កែខ្លួន​

​អំឡុងពេល ១៧ ឆ្នាំ​មកនេះ​អ្នកស្រី អ៊ូ ឈី​លី បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនស្រី​តែម្នាក់ឯង ។ កាលពី​អាយុ ២៦ ឆ្នាំ អ្នកស្រី អ៊ូ ឈី​លី មាន​សម្រស់​ស្រស់ស្អាត​ណាស់ ឥឡូវនេះ​បានក្លាយ​ជា​ស្ត្រី​វ័យ ៤៣ ឆ្នាំ ទៅហើយ​ដែល សុខចិត្ត​លាក់ខ្លួន​ពួន​អាត្មា​មិនសូវ​ហ៊ាន​ចេញមុខ​ចេញ​មាត់​ដូចពេលមុន​ឡើយ តែ​កាលពី​ឆ្នាំ ២០១១ អ្នកស្រី​បាន ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​សាជាថ្មី​ឡើងវិញ ប៉ុន្តែ​ត្រូវ​បរាជ័យ ហើយ​គេ​សង្ស័យថា អ្នកស្រី​សុខចិត្ត​ដកថយ ដើម្បី​ទុក​មុខមាត់​ឲ្យ​អ្នកស្រី លីន ហ្វុ​ង​ជាវ ដែលជា​ភរិយា​ដើម​អត់​ខាន់ស្លា​របស់លោក ឈិន​ឡុង និង កូនប្រុស ឈ្មោះ ហ្វា​ង ជូ​មីង ។

កូនស្រី​ឥត​ខាន់ស្លា​របស់ ឈិន​ឡុង សម្រេចចិត្ត​កែខ្លួន​

ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ លោក ឈិន​ឡុង មិនសូវ​រវីរវល់​អ្ន​ក​ស្រី អ៊ូ ឈី​លី និង កូនស្រី​ឡើយ ។​ ​ក្នុងអំឡុងពេល ១៧ ឆ្នាំ​កន្លងទៅនេះ​ជីវិត​រស់នៅ​របស់​អ្នក​ស្រ អ៊ូ ឈី​លី និង កូនស្រី​ប្រកបដោយ​ភាពសោកសៅ ព្រោះ​នៅក្នុង​គ្រួសារ​ដែលមាន​គ្នា​តែ ២ នាក់ ម្តាយ និង កូន មានរឿង​រកាំរកូស​ឥត​ឈប់ឈរ ។ កាល អ៊ូ ចាវ​លីន មាន​អាយុ ១៤ ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ដោយសារតែ​មុត​អំបែង​កែវ​រងរបួស​ធ្ងន់ ហើយ​កាលពី​ឆ្នាំទៅ​ត្រូវ បណ្តាញ​ព័ត៌មាន​ចុះផ្សាយ​ថា នាង​ប៉ង​ធ្វើអត្តឃាត​ដោយ​អារ​កដៃ​ថែម​ទៀតផង ។

កូនស្រី​ឥត​ខាន់ស្លា​របស់ ឈិន​ឡុង សម្រេចចិត្ត​កែខ្លួន​

នាង​ធ្លាប់​រត់​ចេញពីផ្ទះ ២ លើក ហើយក៏​ធ្លាប់​ប្រាប់​គ្រូ​ប្រចាំ​ថ្នាក់​ថា នាង​ត្រូវ​ម្តាយ​វាយ​រហូត​មាន​ប៉ូលិស​មក​ធ្វើ​អង្កេត​ដល់ផ្ទះ​ទៀតផង ។ ក្រៅពី នោះ នាង អ៊ូ ចាវ​លីន ក៏​ជា​យុវតី​ម្នាក់​ចូលចិត្ត​ដើរលេង​នៅពេល​យប់ និង ចេះ​ផឹកស្រា​ជក់បារី​ទៀតផង ។ ប៉ុន្តែ ឈាន​ចូលដល់​ឆ្នាំ ២០១៦ និង មាន​អាយុ ១៧ ឆ្នាំ​ទៅហើយនោះ គឺ​នាង​ចាប់ផ្តើម​សាង​ជីវិត​ថ្មី​ឲ្យ​ស័ក្តិ​សមជា​យុវតីគំរូ​ម្នាក់​វិញ ៕ គ ឡេង​