នាយករដ្ឋមន្ត្រី​ថៃ​ចង់​ជួប Song Joong Ki ផ្ទាល់ ក្រោយ​ប្រកាស​ឲ្យ​​ប្រជាជន​មើល​រឿង

រដ្ឋាភិបាល​ប្រទេស​ថៃ​បាន​ស្នើសុំ​ក្រសួង​ទេសចរណ៍​កូរ៉េ​ឲ្យ​រៀបចំ​កិច្ច​​ជួប​មុខ​មួយ​រវាង​តារា​សម្ដែង​ប្រុស Song Joong Ki និង​នាយករដ្ឋមន្ត្រី​​របស់​ប្រទេស​នេះ។

 

បើ​ទោះ​បី​ជា​ទើប​តែ​ចាក់​ផ្សាយ​នៅ​កូរ៉េ​និង​ចិន​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ តែ​កំពូល​រឿង​ភាគ​ដើម​ឆ្នាំ “Descendants of the Sun” កំពុង​តែ​​ល្បី​កក្រើក​នៅ​បណ្ដា​ប្រទេស​អាស៊ី។ ថ្ងៃ​ទី ២៤ ខែ​មីនា កាសែត​ប្រចាំ​ថ្ងៃ​មួយ​របស់​ថៃ​បាន​រាយការណ៍​ថា លោក Yuthasak Supasorn បាន​ស្នើសុំ​ក្រសួង​ទេសចរណ៍​កូរ៉េ KTO ឲ្យ​ជួយ​រៀបចំ​ការ​ជួប​សំណេះ​សំណាល​មួយ​រវាង​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-o-cha និង Song Joong Ki ​តួឯក​ប្រុស​របស់​រឿង “Descendants of the Sun”។

 

នាយករដ្ឋមន្ត្រី​ថៃ​ចង់​ជួប Song Joong Ki ផ្ទាល់ ក្រោយ​ប្រកាស​ឲ្យ​​ប្រជាជន​មើល​រឿង

នាយក​រដ្ឋ​មន្ត្រី​ថៃ Prayuth Chan-o-cha

 

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​មក​​លេង​ប្រទេស​ថៃ​របស់​កំពូល​តារា​សម្ដែង​អាយុ ៣០​ឆ្នាំ នឹង​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ស្គាល់​ប្រទេស​កូរ៉េ​ច្រើន ហើយ​ក៏​ជួយ​​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទៅ​លេង​ប្រទេស​កូរ៉េ​ច្រើន​ជាង​មុន​ដែរ។ កាល​ពី​ឆ្នាំ​ទៅ ចំនួន​ភ្ញៀវ​ទេសចរណ៍​ថៃ​ទៅ​លេង​កូរ៉េ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ជំងឺ MERS។ មុន​នោះ​ដែរ ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ដើម​សប្ដាហ៍​មុន​នៅ​កូរ៉េ ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ Somkid Jatusripitak ក៏​បាន​​បញ្ចេញ​យោបល់​ថា​ប្រទេស​ទាំង​២​គួរ​តែ​សហការ​គ្នា​ផលិត​ភាពយន្ត។ លោក​សង្កត់​ថា សកម្មភាព​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​២​ឲ្យ​កាន់​តែ​រីក​ចម្រើន​ជាង​មុន៕

 

នាយករដ្ឋមន្ត្រី​ថៃ​ចង់​ជួប Song Joong Ki ផ្ទាល់ ក្រោយ​ប្រកាស​ឲ្យ​​ប្រជាជន​មើល​រឿង

 

នាយករដ្ឋមន្ត្រី​ថៃ​ចង់​ជួប Song Joong Ki ផ្ទាល់ ក្រោយ​ប្រកាស​ឲ្យ​​ប្រជាជន​មើល​រឿង

 

ចុចអាន៖“Descendants of the Sun” របស់ Song Joongki សង្កត់​រឿង​ភាគ​ថ្មី​របស់ Rain ឡើង​សំប៉ែត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
koreatimes