​​​​​​​​​​ក្បាំង​ឆ្លាត​វៃ​របស់​ Samsung ប្រសិន​​មាន​​បំពាក់​លើ​ម៉ូតូ​ដឹង​តែ​​អេម

កាល​ពី​ថ្មីៗ​នេះ​​​គណនី​យូធូប​របស់​ក្រុមហ៊ុន​ Samsung ប្រចាំ​ប្រទេស​អ៊ីតាលី​បាន​បង្ហាញ​ពី​ផលិតផល​គំរូ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ​ដែល​ជា​ក្បាំង​​​ឆ្លាត​វៃ​សម្រាប់​បំពាក់​លើ​ម៉ូតូ។

 

 

បើ​តាម​វីដេអូ​បាន​បង្ហាញ​ថា​ក្បាំង​នេះ​ប្រើ​គួប​ផ្សំ​ជា​មួយ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ Samsung រួម​ជា​មួយ​កម្មវិធី​ដើម្បី​បង្ហាញ​ព័ត៌មាន​សំខាន់ៗ។ ក្បាំង​ការពារ​ឆ្លាត​វៃ​នេះ​ដែរ​អាច​បង្ហាញ​ព័ត៌មាន​ដូច​ជា​ការ​នាំ​ផ្លូវ និង​អាច​ឲ្យ​អ្នក​បើក​បរ​​​ឆ្លើយ​តប​នឹង​អ៊ីមែល​,​សារ​ រួម​ទាំង​​ឆ្លើយ​តប​​ទូរសព្ទ​​​​​​បាន​យ៉ាង​ងាយ។

 

​​​​​​​​​​ក្បាំង​ឆ្លាត​វៃ​របស់​ Samsung ប្រសិន​​មាន​​បំពាក់​លើ​ម៉ូតូ​ដឹង​តែ​​អេម

 

ទោះ​បី​ជា​ក្បាំង​ការពារ​នេះ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​បើកបរ​ម៉ូតូ​ ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​យល់​ថា​វា​​ផ្ដល់​ហានិភ័យ​ដល់​អ្នក​បើកបរ​ដោយ​​​មិន​អាច​ផ្ចង់​អារម្មណ៍​លើ​ការ​បើក​បរបាន​ល្អ។ ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?​​​​​​​​​​​

 

ចុច​អាន៖ CL 1000 ឧបករណ៍​កម្ចាត់​ច្រេះ​ ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​​​​​​​​​