រកឃើញអ្នកឈ្នះពានរង្វាន់ លីអូបៀរ ឆ្នាំ២០១៦ នៅមណ្ឌលកំពង់ចាម (មានវីដេអូ)

កំពង់ចាម៖ ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ បានចាប់ផ្ដើម កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ នៅមណ្ឌលកំពង់ចាម។

សម្រាប់លទ្ធផលការប្រកួតទី៥ កាលពីល្ងាចថ្ងៃសៅរ៍ថ្ងៃទី ២៦ ខែមីនា មានដូចខាងក្រោម៖
-ក្រុមស្នងការនគរបាលខេត្ដ ឈ្នះការប្រកួតលើ ក្រុមសកលវិទ្យាល័យវេស្ទើន ដោយលទ្ធផល ៣-០
 -ក្រុម ខ្មែរសាមគ្គីខេត្ដកំពង់ចាម ឈ្នះការប្រកួតលើ ក្រុមសីហាសាមគ្គីកីឡាដោយលទ្ធផល ៣-១

គួរបញ្ជាក់ថា ការប្រកួតនេះ មានការចូលរួមចំនួន៨ក្រុម ដូចជា សីហាសាមគ្គីកីឡា, វិទ្យាល័យហ៊ុនសែនសង្កើប, ស្នងការនគរបាលខេត្ដ, មន្ទីរអប់រំយុវជននិងកីឡាខេត្ដត្បូងឃ្មុំ, ក្រុងសួង, ខ្មែរសាមគ្គីខេត្ដកំពង់ចាម, សកលវិទ្យាល័យវេស្ទើន និងវិទ្យាល័យព្រះសីហនុ ហើយដែលកាលប្រកួតនេះ បានបញ្ចប់ទៅហើយ កាលពីម្សិលមិញនេះ។ ជាលទ្ធផល ក៏បានរកឃើញក្រុម ដែលទទួលជ័យជំនះ គឺក្រុមខ្មែរសាមគ្គីខេត្ដកំពង់ចាម (អាវពណ៌ប្រផេះ) ឈ្នះលើ ក្រុមស្នងការនគរបាលខេត្ដ (អាវពណ៌ក្រហម) ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ចំពោះការប្រកួតមិត្ដភាពវិញ គឺ សាលាខេត្ដកំពង់ចាម បានឈ្នះលើ កងពលធំអន្ដរាគមន៍លេខ៣ ក្នុងលទ្ធផល ៣-២។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រ

ទស្សនាវីដេអូខ្លី៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត