បទចម្រៀង “អត្ថន័យភ្នំខ្សាច់” របស់ ព្រាប សុវត្ថិ និង ហ៊ឹម ស៊ីវន ស្តាប់ហើយចង់ឲ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ឆាប់ៗ

បុណ្យ​ចូល​ឆ្នាំថ្មី​​ប្រពៃ​ណី​ខ្មែរ​ នឹង​ខិត​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ កំពូល​តារា​ចម្រៀង​​ លោក ព្រាប សុវត្ថិ និង​អ្នក​ស្រី ហ៊ឹម​ ស៊ីវន បាន​បកស្រាយ​​បទ​ចម្រៀង​ថ្មី​មួយ​បទ​រួម​គ្នា​ដែល​មាន​ចំណង​ជើង​ថា​ “អត្ថន័យភ្នំខ្សាច់​”។

នៅ​ក្នុង​បទ​ចម្រៀង​ “អត្ថន័យ​ភ្នំ​ខ្សាច់”​ នេះ​ដែរ​ចង់​និយាយ​ និង​បង្ហាញ​ដល់​កូន​ខ្មែរ​អំពី​កាពូន​ភ្នំ​ខ្សាច់​ យ៉ាង​សកម្ម​របស់​យុវជន​ យុវនារី​ខ្មែរ​ដ៏អង់​អាច​ក្លាហាន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ខ្មែរ​ដើម្បី​សម្រេច​បាន​នៅ​អ្វី​ដែល​យើង​ប៉ង​ប្រាថ្នា​ ភ្នំ​ខ្សាច់​តំណាង​ច្បាស់​នៅ​ព្រះ​ជុឡា​មុន្នី​ចេតីយ៍។
បន្ទាប់​ពី​ស្តាប់​បទ​ចម្រៀង​ប៉ុន្មាន​ឃ្លា របស់​អ្នកស្រី ហ៊ឹម ស៊ីវន និង​លោក​ ព្រាប សុវត្ថិ បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​បាន​លើក​សរសើ​ពី​បទ​ចម្រៀង“អត្ថន័យ​ភ្នំខ្សាច់” នេះ​ថា​ “បង​ សុវត្ថិ និង អ្នក​បង ស៊ីវន​ ពិតជា​ច្រៀង​ពីរោះ​មែន​បទនេះ​ ស្រលាញ់ការនិពន្ធនឹងកា រដឹកនាំ សម្តែងរបស់ហង្សមាសណាស់ គឺសម្រាប់បទកន្រ្ទឹម រឺបទរាំវង់ផ្សេងៗរាំស្រុះគ្នាតែម្តង មើលទៅឃើញ ស្អាត តែសម្រាប់ផលិតកម្មផ្សេងមិនដឹងឯណាទេ, រាំមិនត្រូវគ្នា ឆ្វេងស្តាំ មើលទៅឃើញឆ្គង ណាស់, គិតដូចខ្ញុំទេ”។

បទចម្រៀង “អត្ថន័យភ្នំខ្សាច់” របស់ ព្រាប សុវត្ថិ និង ហ៊ឹម ស៊ីវន ស្តាប់ហើយចង់ឲ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ឆាប់ៗ

បទចម្រៀង “អត្ថន័យភ្នំខ្សាច់” របស់ ព្រាប សុវត្ថិ និង ហ៊ឹម ស៊ីវន ស្តាប់ហើយចង់ឲ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ឆាប់ៗ

ប្រភព៖ mohahangtv

  • បទចម្រៀង “អត្ថន័យភ្នំខ្សាច់” របស់ ព្រាប សុវត្ថិ និង ហ៊ឹម ស៊ីវន ស្តាប់ហើយចង់ឲ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ឆាប់ៗ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:វីដេអូ
Tags: