ក្រុម​បន្លែពណ៌​ស្វាយ មាន​ប្រយោជន៍​ច្រើន​យ៉ាង ដែល​អ្នក​នឹក​ស្មាន​មិន​ដល់!!!

បន្លែ​ពណ៌ស្វាយ​មិន​ត្រឹម​មើល​ទៅ​ស្អាត​តែ​មួយ​មុខ​នោះទេ វា​នៅ​មាន​សារធាតុ​សំខាន់ៗ​ជាច្រើន​យ៉ាងទៀត។ ខាង​ក្រោម​ជាប្រភេទ​បន្លែ និង​ផ្លែឈើ​ពណ៌ស្វាយ។

– ពោតពណ៌ស្វាយ ៖ សម្បូរ​ដោយ​សារធាតុ​លុយ​សេអ៊ីន និង​ស៊ីសានធីន ដែល​ល្អចំពោះ​កែវភ្នែក បូក​ជាមួយ​សារធាតុ​អែន​ថូសៃ​យ៉ានីន ដែល​អាច​ប្រឆាំង​រ៉ាឌីកាល់សេរីបាន​ខ្ពស់​ជាង​វីតាមីន C រាប់ពាន់ដង។
– អង្ករផ្កាម្លិះខ្មៅ ៖ សារធាតុ​ក្នុង​អង្ករ​ផ្កាម្លិះខ្មៅ មាន​ប្រសិទ្ធភាពក្នុង​ការជំរុញ​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្ពស់ ព្រោះ​រួម​បញ្ចូល​វីតាមីន​ និង​អំបិល​ខនិជ​បាន​គ្រប់គ្រាន់។ ជាពិសេស​អង្ករ​ផ្កាម្លិះ​ខ្មៅ មិន​ឆ្លង​កាត់​ការ​ស្រិត​វាជួយ​ការពារ​ពី​ជំងឺ​ភ្លេចភ្លាំង​បាន​ល្អបំផុត។
– ផ្កាអមត ៖ មាន​សារធាតុ​អែនថូសៃ​យ៉ានីន ដែល​ជួយ​បន្ថែមសមត្ថភាព​ក្នុង​ការមើល​ឃើញ​ ការធ្វើ​ចលនា​របស់​ឈាម​ក្នុង​គ្រាប់​ឈាម​តូចៗ​ដែល​ជាធម្មតាឈាម​ទៅ​ចិញ្ចឹម​បាន​តិច​ ការពារ​ជំងឺ​កញ្ចក់ក​ភ្នែក​ល្អក់ និង​ភ្នែក​ខ្វាក់​ពីជំងឺ​ទឹកនោម​ផ្អែម។
– ស្ពៃក្ដោប​ពណ៌ស្វាយ ៖ បើ​សិន​ជាអ្នក​ចង់​ការពារ​មហារីក​ ស្ពៃ​ក្ដោប​ពណ៌ស្វាយ​ជួយ​អ្នកបាន មិន​ថាមហារីក​ពោះវៀន​ធំ មហារីក​ក្រពះ មហារីកពោះវៀន​ មហារីកសុដន់ ហើយ​នៅ​មាន​សារធាតុ​អាហារ​ដែល​ជំរុញ​អោយ​ឈាម​រំលាយ​ថាមពល​ចិញ្ចឹម​ថ្លើម​ថង់​ទឹក​ប្រមាត់ ជំរុញ​ប្រព័ន្ធ​ដុត​បន្ថយកមម្រិត​កូលេស្ដេរ៉ូល និង​រំងាប់​ប្រសាទ​ធ្វើ​អោយ​គេងលក់​ស្រួល តែ​សារធាតុ​អាហារ​ក្នុង​ស្ពៃ​ក្ដោប​ស្វាយ​រលាយ​បាន​ក្នុង​កម្ដៅ​ ដូចនេះ​គួរ​ញុំា​ឆៅ​ ឬមិន​សូវឆ្អិន​ទើប​បាន​ប្រយោជន៍ខ្ពស់។
– ត្រប់ពណ៌ស្វាយ ៖ មាន​សារធាតុ​អែន​ថូសៃយ៉ានីន ដែល​ជួយ​កាត់​បន្ថយ​ភាព​ខូចខាត​របស់​កោសិកា​ ការពារពី​ភាព​ជ្រីវជ្រួញ​មុន​អាយុ និង​ជួយ​បំប៉ន​កែវភ្នែក។
– ដំឡូងជ្វាពណ៌ស្វាយ​​ ៖ ជាដំឡូង​ជ្វា​ដែល​មាន​បេតាខារ៉ូទីនខ្ពស់ជួយ​បំប៉ន​ស្បែក​ និង​ភ្នែក​បាន​ល្អ មាន​សារធាតុ​អែន​ថូសៃយ៉ានីន ដែល​ប្រឆាំង​រ៉ាឌីកាល់​សេរី​ការពារ​ពីជំងឺ​បេះដូង​ និង​អាការស្ទះ​សរសៃ​ឈាម​បាន ហើយ​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម មិន​គួរ​រំលង​ដំឡូង​នេះ​ទេ៕

ប្រភព៖whatsupkhmer

  • ក្រុម​បន្លែពណ៌​ស្វាយ មាន​ប្រយោជន៍​ច្រើន​យ៉ាង ដែល​អ្នក​នឹក​ស្មាន​មិន​ដល់!!!已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: