គុណវិបត្ដិនៃទូរស័ព្ទ​​ធ្វើ​ឲ្យ “​ប្រដាប់ភេទ​” ទន់ខ្សោយ

ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អេ​ហ្ស៊ី​បបាន​បង្ហាញថាប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ច្រើនជាង ៤ ម៉ោង​ក្នុង​១​ថ្ងៃអាចធ្វើ​ឲ្យ​បុរស​ត្រូវ​អសមត្ថភាព​ផ្លូវភេទ ឬ “​ប្រដាប់ភេទ​” ត្រូវ​ច្របូកច្របល់​ការឡើង​រឹង ។​

ពួក​ជំនាញការ​បានជ្រើសរើសនិង​ដំណើរការ​ស្រាវជ្រាវ​ចំពោះ​បុរស ៣០​នាក់ ។ ក្នុងនោះគេ​ចែកជា ២ ក្រុម , ក្រុម A រួមមាន​បុរស ២០​នាក់ កើត​ជំងឺ “​ប្រដាប់ភេទ​” ឡើង​រឹងមិនប្រក្រតី ក្នុង​រយៈពេល​តិច​បំផុត​៦​ខែនិង​ក្រុម B រួមមាន​បុរស ១០​នាក់ មាន​សុខ​ភាពល្អពុំមាន​ប្រវត្តិ​កើត​ជំងឺ​មិន​ប្រក្រតី​នេះ ។​

​​ទន្ទឹម​នោះពួក​ជំនាញការ​ក៏​ជ្រើសរើស​មុខសញ្ញា​ចូលរួម​ស្រាវជ្រាវ​មិន​ឲ្យ​មានការ​ ខុសប្លែក​គ្នាច្រើន​អំពី​អាយុ , ទម្ងន់ , កម្ពស់ , ទម្លាប់​ជក់បារីបរិមាណ testosterone ក្នុង​ឈាមនិង​បរិមាណ​ពេលវេលា​ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួកគេ ។​

ពួក​អ្នកស្រាវជ្រាវ​បាន​សំណូមពរ​ពួក​អ្នកស្ម័គ្រចិត្ត​សម្រេច​លំ​ហាត់​ត្រួតពិនិត្យ​អំពី​សុខភាព​ផ្លូវភេទនិង​វាយតម្លៃ​វា​ផ្អែកលើ​តារាង​តួលេខ​ប្រដាប់ភេទ​ឡើង​រឹង​អន្តរជាតិ (IIEF) ។ តាមរយៈ​នោះ​បុរស​ទាំង​៣០​នាក់ឆ្លើយ​សំណួរ​ស្រាវជ្រាវ​អំពី​ទម្លាប់​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់គេ ។​

​លទ្ធផល​បង្ហាញថាក្រុម A ជានិច្ចកាល​យក​ទូរស័ព្ទ​តាម​ខ្លួន និង​ប្រើប្រាស់​វា ៤,៤ ម៉ោង​ក្នុង​១​ថ្ងៃ ។ ក្នុងពេលនោះ​តួលេខ​នេះ​នៅ​ក្រុម B គឺ​ត្រឹមតែ ១,៨ ម៉ោង​ក្នុង ១​ថ្ងៃ​ប៉ុណ្ណោះ ។​

អ្នករៀបចំ​ការស្រាវជ្រាវ Badereddin Mohamed Al-Ali ឲ្យ​ដឹងថា ៖ “​ការស្រាវជ្រាវ​នេះ​បង្ហាញថា មាន​ទំនាក់ទំនង​មួយ​រវាង​ការប្រើប្រាស់​ទូរស័ព្ទ​ចល័តនិង​អសមត្ថភាព​ផ្លូវភេទ​បុរស​” ។​

​មុននេះ ,ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អំពី​ឥទ្ធិពល​របស់​ទូរស័ព្ទ​ចល័ត​ទៅដល់​បរិមាណ​ទឹក​កាម​នៅ​បុរស ។ តាមរយៈ​នោះ​គុណភាព​មេជី​វិត​នឹង​ថយចុះឬ​បរិមាណ​មេជី​វិត​ក៏​តិច​ទៅ ៕

ប្រភព៖ 24khnews

  • គុណវិបត្ដិនៃទូរស័ព្ទ​​ធ្វើ​ឲ្យ “​ប្រដាប់ភេទ​” ទន់ខ្សោយ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: